បរទេស៖ អំឡុងកម្មវិធី UEFA Award ដែលបានរៀបចំឡើងនៅក្នុងប្រទេស Monaco កាលពីយប់មិញនេះ មានតារាបាល់ទាត់ឆ្នើមៗជាច្រើនបានចូលរួមដោយក្នុងនោះគេចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលខ្សែការពារ Sergio Ramos បានចុះមកកន្លែងអង្គុយវិញនិងបានទៅប៉ះស្មាខាងឆ្វេងរបស់កីឡាករ Mohamed Salah ដើម្បីស្វាគមន៍ ប៉ុន្តែត្រូវបានកីឡាកររូបនេះហាក់មិនចាប់អារម្មណ៍អ្វីនឹងកាយវិការនេះទេ។

Mohamed Salah និង Sergio Ramos
Mohamed Salah និង Sergio Ramos

កាលពីប្រកួតនៅក្នុងក្របខណ្ឌ Champions League រដូវកាលមុនខ្សែការពារក្រុមជម្រើសជាតិអេស្ប៉ាញនេះបានប៉ះទង្គិចគ្នាជាមួយខ្សែប្រយុទ្ធក្រុមជម្រើសជាតិអេហ្ស៊ីបនេះម្តងរួចមកហើយ ដោយកាលនោះបានធ្វើឲ្យអតីតខ្សែប្រយុទ្ធក្លិប Roma នេះបានរងរបួសស្មាខាងឆ្វេងនឹងត្រូវផ្លាស់ប្ដូរចេញផងដែរ។

លទ្ធផលចុងក្រោយក្រុម Liverpool បានបរាជ័យក្រោមថ្វីជើងក្រុម Real Madrid ក្នុងលទ្ធផល ៣-១ ផងនោះ អាចជាហេតុនៅក្នុងកម្មវិធី UEFA Award ខ្សែប្រយុទ្ធវ័យ ២៦ឆ្នាំនេះមិនបានឆ្លើយតបចំពោះការស្វាគមន៍របស់អតីតខ្សែការពារក្លិប Sevilla អំឡុងពេលចុះមកកន្លែងអង្គុយវិញនិងប៉ះស្មានោះឡើយ។

សូមបញ្ជាក់ថា នៅក្នុងកម្មវិធីយប់មិញនេះ Mohamed Salah មិនបានទទួលពានរង្វាន់អ្វីមួយនោះទេ ពោលគឺគេបានត្រឹមតែជាប់ចំណាត់ថ្នាក់លេខ ៣ក្នុងនាមជាកីឡាករល្អជាងគេប្រចាំទ្វីបអឺរ៉ុបតែប៉ុណ្ណោះ៕  

Sergio Ramos
Mohamed Salah
Mohamed Salah និង Sergio Ramos

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]