បច្ចុប្បន្នមានស្រ្តីមួយ ចំនួនជួបប្រទះនូវ បញ្ហាដែលមានក្លៀក ខ្មៅនិងមានរោម ក្លៀកច្រើន ដោយមិនមានភាព ម៉តរលោងឡើយ។

មូលហេតុទាំង នេះបណ្តាលឲ្យ ស្រ្តីមួយចំនួន បាត់បង់នូវភាពជឿជាក់ ទៅលើខ្លួនឯង ដោយមិនហ៊ានពាក់នូវអាវ វាលក្លៀក ព្រោះមានការរិះគន់ ធ្វើឲ្យខ្មាស់គេ។ ដូច្នេះថ្ងៃនេះខ្មែរឡូត សូមលើកយក វិធីសាស្រ្ត ក្នុងការធ្វើឲ្យក្លៀកស និងមានសភាពម៉ត់ រលោងដែលលើកយកនូវ ៧ ចំនុចដូចខាងក្រោម៖

១. យើងត្រូវកោរ រឺលាបថ្នាំជម្រុះ រោមក្លៀកឲ្យអស់ ជាមុនសិន។ ព្រោះបើយើងមិន កោររឺជម្រុះ រោមក្លៀកចេញឲ្យអស់ ទេក៏អាចធ្វើឲ្យ ក្លៀកខ្មៅផងដែរ។

២. ប្រើឧបករណ៍ បាញ់កាំរស្មីលេហ្សី ( Laser ) ជម្រុះរោមក្លៀក ក៏អាចធ្វើឲ្យក្លៀក មិនមានការដុះនូវ រោមមកវិញទៀតផងដែរ។ ថែមទាំងធ្វើឲ្យក្លៀក មានសភាពសជាង មុនទៀតផង។

៣. យើងត្រូវប្រើក្រេម មកលាបនៅលើ ស្បែកក្លៀក ដើម្បីកុំឲ្យមាន ភាពស្ងួតនៅ លើស្បែកក្លៀក ដោយមានសំនើម និងសម៉តរលោង ថែមទៀតផង។

៤. ប្រើនូវក្រូច ដោយកាត់ជាបន្ទះ ស្តើងហើយ យកមកបិទលើ ក្លៀកធ្វើបែបនេះ ក៏អាចជួយឲ្យ ក្លៀកសមួយកំរិតផងដែរ។

៥. យើងត្រូវអនាម័យ ដោយប្រើនូវសាប៊ូ ក្នុងការលាងសំអាត ដោយជ្រើសរើស នូវសាប៊ូដុំ ព្រោះវាជួយឲ្យក្លៀក ស្ងួតល្អ ដែលមិនបែកញើស និងមានភាពស ។

៦. ត្រូវប្រើរ៉ូអន លាបក្លៀកជាប្រចាំ ពេលចេញទៅក្រៅ ព្រោះវាជួយទប់ ស្កាត់នូវក្លិនមិនល្អ និងមានសភាពម៉តរលោង ថែមទៀតផង។

៧. ប្រើម្សៅហុយ ក៏អាចទប់ស្កាត់ នូវក្លិនមិនល្អ និងកន្តួលរម៉ាស់ ដែលមាននៅលើ ក្លៀកផងដែរ។

តើប្រិយមិត្តណាខ្លះ ដែរជួបប្រទះ នូវបញ្ហាក្លៀកខ្មៅ?



កែសម្រួលដោយ កញ្ញា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]