(ភ្នំពេញ)៖ កំពូលតារាសម្តែង និងជាតារាម៉ូដែល កញ្ញា ទឹម រដ្ឋា ជាស្រីស្អាតមួយរូប ដែលមានរាងស្វែលកម្ពស់ខ្ពស់ស្រឡះ ដូចតារាបរទេស ធ្វើឲ្យមហាជនជាច្រើនលាន់មាត់ កោតសរសើរគ្រប់ៗគ្នា។ ដោយឡែក ដូចដែលគ្រប់គ្នាបានជ្រាបរួចមកហើយថា ស្រីស្អាតរូបនេះកំពុងតែមានភាពកាក់កបខ្លាំងមែនទែន ជាមួយនឹងការងារទាំងការថតស្ពត ថតដាក់ទស្សនាវដ្តី និងសម្តែងនូវភាពយន្តភាគជាច្រើន។ យ៉ាងណាមិញ នៅថ្ងៃនេះ ទឹម រដ្ឋា បានជួបនូវរឿងរ៉ាវមួយ ដោយតារាស្រីរូបនេះ ត្រូវបានប៉ូលិសចរាចរណ៍ចាប់ផាកពិន័យ ខណៈដែលកំពុងធ្វើដំណើរតាមដងផ្លូវ។ ផ្ទុយមកវិញ ទឹម រដ្ឋា ទោះបីជាត្រូវអស់លុយថ្លៃផាកពិន័យក៏ពិតមែន ប៉ុន្តែ នាងបែរជាបង្ហាញនូវភាពរីករាយ ទៅវិញ ។

ជាក់ស្ដែង ដោយកញ្ញា ទឹម រដ្ឋា បានសរសេររៀបរាប់ នៅក្នុងគណនីហ្វេសប៊ុកខ្លួន ទាំងអារម្មណ៍រីករាយថា «ប៉ូលិសចាប់មិនសំខាន់ បើសិនជាយើងខុស តែអ្វីដែលសំខាន់ គឺការនិយាយស្ដីរបស់លោកប៉ូលិសម្នាក់នេះ ជាមួយនឹងប្រជាពលរដ្ឋ គឺមានសុជីវធម៌និងគួរឲ្យគោរព។ ខ្ញុំសង្ឃឹមថា លោកពូៗប៉ូលិសចរាចរណ៍ ទាំងអស់នៅក្នុងស្រុកខ្មែរ គួរយកគំរូតាមគាត់»។

គួរបញ្ជាក់ថា កញ្ញា ទឹម រដ្ឋា ត្រូវបានទស្សនិកជនជាច្រើនគាំទ្រ ខណៈបច្ចុប្បន្ននាងកំពុងមានភាពមមាញឹក ជាមួយនឹងអាជីពជាអ្នកសិល្បៈ ដោយក្នុងនោះ នាងរវល់នឹងការថត ខ្សែភាពយន្តជាច្រើន មិនតែប៉ុណ្ណោះថែមទាំងធ្វើជាតារាបង្ហាញម៉ូត ឲ្យក្រុមហ៊ុនធំៗមួយចំនួនទៀតផង ប៉ុន្តែបើងាកមករកជីវិតឯកជន របស់នាងវិញ តារាសម្តែងរូបនេះ ហាក់មានភាពផ្អែមល្ហែមជានិច្ច ជាមួយនឹងគូស្នេហ៍ជាជនជាតិបរទេស ជាបន្តបន្ទាប់៕

ទឹម រដ្ឋា
ទឹម រដ្ឋា
ទឹម រដ្ឋា
សាររបស់ទឹម រដ្ឋា

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទឹម រដ្ឋា