បរទេស៖ មានពាក្យចចាអារ៉ាមបានលិចឮថា ខែ្សប្រយុទ្ធ Mariano Diaz ដែល Real Madrid ទើបនឹងទិញមកវិញពីក្រុម Lyon កាលពីប៉ុន្មានថៃ្ងមុននេះ នឹងពាក់អាវលេខ៧ ដែលជាលេខអាវរបស់កីឡាករឆ្នើម Cristiano Ronaldo។ 

Mariano Diaz

ម្ចាស់ពានរង្វាន់ Champions League ១៣សម័យនេះ បានចាយលុយចំនួន ៣០លានអឺរ៉ូ (៣៥លានដុល្លារ) ដើម្បីទិញអតីតយុវជនរបស់ខ្លួនត្រលប់មកកីឡដ្ឋាន Santiago Bernabue វិញ ក្រោយពីខែ្សប្រយុទ្ធនេះ បានចាកចេញពីក្លិបអស់ពេល១២ខែមុន ក្នុងតម្លៃត្រឹម៨លានអឺរ៉ូ។ 

Mariano បានចុះកុងត្រាចំនួន៥ឆ្នាំ នៅក្លិបយក្សរបស់អេស្ប៉ាញនេះ ហើយរូបគេនឹងក្លាយជាតំបន់ប្រយុទ្ធដំបូងគេ ចាប់តាំងពីខែ្សប្រយុទ្ធឆ្នើម Cristiano Ronaldo ចាកចេញពីក្លិប ទៅចូលរួមជាមួយក្រុមសេះបង្កង់ Juventus កាលពី២ខែមុន។ 

យ៉ាងណាមិញ ព័ត៌មានជាច្រើនក្នុងប្រទេសអេស្ប៉ាញ បានចុះផ្សាយថា Mariano នឹងពាក់អាវលេខ៧ ដែលជាលេខអាវដ៏ល្បីកាន់កាប់ដោយអតីតវីរបុរសល្បីៗជាច្រើនកាលពីជំនាន់មុន ជាពិសេសគឺជាលេខអាវរបស់អតីតប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ផ្ទាល់តែម្ដង។ 

Mariano Diaz

សូមបញ្ជាក់ថា Ronaldo បានក្លាយជាកីឡាករល្អជាងគេប្រចាំ Real Madrid ដោយអាចជួយក្លិបឲ្យឈ្នះពានជាច្រើន និងបានស៊ុតបញ្ចូលទីដល់ទៅ ៤៥០គ្រាប់ ក្នុងការប្រកួត ៤៣៨ប្រកួត ដែលចំនួននេះធើ្វឲ្យកីឡាករវ័យ៣៣ឆ្នាំ ក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេប្រចាំប្រវត្ដិសាស្រ្ដក្លិប៕ 

Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]