ថៃ: មានរឿងរ៉ាវជាច្រើន​ ដែលមនុស្សមួយចំនួនធំ មិនបានទទួលដឹងនូវពីក្រោយខ្នងនៃភាពជោគជ័យរបស់បុគ្គលម្នាក់ៗ ហើយជាការពិតណាស់ បុគ្គលជោគជ័យភាគច្រើន ក៏រមែងតែងតែធ្លាប់ឆ្លងកាត់ការបរាជ័យ និងភាពលំបាកវេនទា ផងដែរ នៅក្នុងសង្គម។​

ជាក់ស្តែង បើយើងងាយមកមើលពីអាជីពការងារ ជាអ្នកនិពន្ធរបស់អតីតតារាសម្តែងស្រីជើងចាស់ Anne Thong វិញ ក៏បានឆ្លុះបញ្ចាំងឲ្យឃើញថា នាងរមែងតែងតែឡើងចុះ និងផ្លាស់ប្តូរទីកន្លែងតែងនិពន្ធរឿង ជារឿយៗ ទៅតាមប្រភេទដំណើរសាច់រឿងនីមួយៗ។ 

Anne Thong

ជាមួយគ្នានេះដែរ នាងក៏តែងតែចំណាយពេលអានសៀវភៅផ្សេងៗទៀត ជាច្រើនក្បាល ដើម្បីអភិវឌ្ឍចិត្តគំនិត ក្នុងការសរសេរសាច់រឿង ឲ្យកាន់តែមានភាពទាក់ទាញ សម្រាប់ទស្សនិកជន។ ក្នុងនោះផងដែរ នាង ក៏បានឆ្លៀតពេលវេលាខ្លះៗ សម្រាប់ធ្វើការហាត់ប្រាណ និងបរិភោគអាហារបួស ជាប្រចាំថ្ងៃ ថែមទៀតផង។​

Anne Thong

ទាំងអស់នេះ ក៏សុទ្ធសឹងតែជាផ្នែកមួយ សម្រាប់ធ្វើការបង្ហាញឲ្យមហាជនជាច្រើន បានមើលឃើញថា អាជីពមួយនេះ មិនមែនជារឿងងាយស្រួល ក្នុងការរកប្រាក់កម្រៃ​ច្រើនរាប់សែនបាត ដូចអ្វីដែលមនុស្សទូទៅគិត នោះទេ។ ព្រោះថា​ វាក៏ត្រូវការចំណាយពេលវេលាគិតគូរ និងប្រើប្រាស់ភាពអត់ធ្មត់ តស៊ូច្រើន ទើបអាចទទួលបានភាពជោគជ័យ នៅក្នុងវិស័យនេះ៕

ទស្សនាសកម្មភាពរបស់នាង នាពេលតែងនិពន្ធទាំងអស់គ្នា:

Anne Thong
Anne Thong
Anne Thong
Anne Thong
Anne Thong
Anne Thong
Anne Thong
Anne Thong
Anne Thong

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]