ភ្នំពេញ៖ បទចម្រៀងស្នេហា មនោសញ្ចេតនាជ្រាលជ្រៅ ដែលមានចំណងជើង ថា «កុំស្ដាយពេលបាត់បង់ខ្ញុំ» របស់លោក នីកូ ដែលទើបតែចេញថ្មីៗកាលពីសប្តាហ៍មុននេះ គឺទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ទស្សនិកជន។

ដោយឡែក ស្រាប់តែ កាលពីយប់មិញនេះ កូនស្រីតារាចម្រៀងជើងចាស់លោក ហួរ ឡាវី ពោល គឺកញ្ញា វី ឌីណែត ក៏បានចេញបទថ្មី «កុំស្ដាយពេលបាត់បង់ខ្ញុំ»  Versionស្រី ដែលមានអត្ថន័យឆ្លើយឆ្លងនឹងចម្រៀងលោកនីកូ យ៉ាងពីរោះរណ្ដំចិត្ត។

កាន់តែពិសេស ចំពោះទឹកដមសម្លេងរបស់នាង ក្នុងបទថ្មីនេះគឺពិតជាស៊ីគ្នានិងសាច់ភ្លេង អមនឹងខ្លឹមសារកម្សត់ ជាហេតុនាំឲ្យបទនេះមានការគាំទ្រ មិនចាញ់បទប្រុសឡើយ។

តួយ៉ាង គ្រាន់តែបទចម្រៀងឆ្លងឆ្លើយគ្នា រវាងតារាស្រីប្រុសមួយគូនេះចេញភ្លាម ធ្វើឱ្យប្រិយមិត្តជាច្រើន ពេញចិត្តពេញថ្លើមយ៉ាងខ្លាំង ព្រោះតែបទរបស់ កញ្ញា ដែលទើបតែចេញមកថ្មីៗនេះ គឺស្របទៅតាមការចង់បានរបស់អ្នកគាំទ្រភាគច្រើនថែមទៀតផង៕

តោះស្តាប់បទ «កុំស្ដាយពេលបាត់បង់ខ្ញុំ» របស់ វី ឌីណែត ទាំងអស់គ្នា៖ 

វី ឌីណែត
វី ឌីណែត
វី ឌីណែត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វី ឌីណែត