ភ្នំពេញ)៖ កាលពីពេលថ្មីៗកន្លងទៅនេះ មានការចែករំលែកតៗគ្នា ពេញបណ្ដាញសង្គមហ្វេសប៊ុក ដែលបង្ហាញពីកុមារាកម្សត់វ័យ ២ឆ្នាំមួយរូប ដែលត្រូវភ្លើងឆេះ រលាករលួយស្ទើរខ្ទេចខ្លួនប្រាណ ព្រមទាំងខ្វះខាតប្រាក់ព្យាបាល បានត្រឹមតែលើកដៃ សុំសប្បុរសជន ឲ្យផ្ដល់ជំនួយដើម្បីព្យាបាល។ យ៉ាងណាមិញ ក្រោយបានឃើញរូបភាព ដ៏ខ្លោចផ្សារ និងគួរឲ្យអាណិតអាសូរនេះហើយ ធ្វើឲ្យពិធីការិនី និងជាតារាចមរៀង អ្នកនាង ទូច ស្រីល័ក្ខ បានសម្ដែងក្តី ខ្លោចចិត្តអាណិតក្មេងប្រុស កំសត់រូបនេះ រហូតដល់ស្រក់ទឹកភ្នែក ទាំងមិនដឹងខ្លួន ព្រមទាំងប្រកាស ចង់ផ្ដល់ជាថវិកា និងសម្លៀកបំពាក់ក៏ដូចជាគ្រឿងបរិភោគផ្សេងៗ ជួយដល់ក្មេងប្រុសរូបនេះទៀតផង។

ជាក់ស្ដែង អ្នកនាង ទូច ស្រីល័ក្ខ បានប្រកាសស្វែងរក កុមារាកម្សត់ នៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយបានរៀបរាប់ថា «នាងខ្ញុំពិតជាខ្លោចចិត្តណាស់ ដែលឃើញ ក្មួយប្រុសអាយុតែ២ឆ្នាំ ត្រូវភ្លើងឆេះខ្លួនបែបនេះ តើក្មួយឈឺប៉ុណ្ណាទៅលោក ដោយការខ្វះខាតលុយក្មួយប្រុស ត្រូវស្រែកយំទាំងភាពឈឺផ្សារបំផុត ហើយមានដំបៅពេញខ្លួនទៀត តើបងប្អូនណា ដឹងថាក្មួយប្រុសរស់នៅណាអត់?»។

ទូច ស្រីល័ក្ខ បានបន្ថែមទៀតថា «ខ្ញុំពិតជាចង់យកថវិកាផ្ទាល់ខ្លួន ព្រមទាំងសម្លៀកបំពាក់ ក៏ដូចជាគ្រឿងបរិភោគផ្សេងៗ ទៅជួបក្មួយផ្ទាល់ ដើម្បីយកក្មួយទៅមន្ទីពេទ្យ ហេតុអីបានជាខ្ញុំយំ ពេលឃើញក្មួយបែបនេះ តោះ share ឲ្យផងដើម្បីរកក្មួយ»។

គួរបញ្ជាក់ថា អ្នកនាង ទូច ស្រីល័ក្ខ ជាតារាដែលមានប្រជាប្រិយភាព និងទទួលបាននូវការគាំខ្លាំង ជាពិសេសនោះ នាងកំពុងតែឆក់យកបានបេះដូងទស្សនិកជន តាមរយៈការងារសប្បុរសធម៌ ខណៈជារឿយៗ គេសង្កេតឃើញថា អ្នកនាង ទូច ស្រីល័ក្ខ នាងតែងតែ ធ្វើនូវការងារសប្បុរសធម៌ ដែលចេញពីក្រអៅបេះដូងរបស់នាងផ្ទាល់ ក្នុងការឧបត្ថម្ភជាថវិកាផ្ទាល់ខ្លួន និងសម្ភារៈផ្សេងៗ ដើម្បីចែកជូនដល់ ប្រជាពលរដ្ឋដែលជួបការលំបាកខ្លាំង៕

ទូច ស្រីល័ក្ខ
ទូច ស្រីល័ក្ខ
​ក្មេង​ប្រុសអាយុ ២ឆ្នាំ ត្រូវ​ភ្លើង​ឆេះ​ពេញ​ខ្លួន
​ក្មេង​ប្រុសអាយុ ២ឆ្នាំ ត្រូវ​ភ្លើង​ឆេះ​ពេញ​ខ្លួន
សាររបស់ ទូច ស្រីល័ក្ខ

ប្រភព : khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ

ទូច ស្រីល័ក្ខ