ភ្នំពេញ)៖ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស និងជាអតីតបេក្ខភាព កម្មវិធីប្រឡងចម្រៀងដ៏ល្បីលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី១ កញ្ញា ឈីន រតនៈ គេសង្កេតឃើញថា នាងកំពុងតែទទួលបានការគាំទ្រខ្លាំង ពីសំណាក់មិត្តៗយុវវ័យ ក៏ព្រោះតែរូបសម្រស់ស្រស់សោភា និងទឹកដមសំឡេងពីរោះ ដោយបទចម្រៀងរបស់ ឈីន រតនៈ សុទ្ធសឹងតែមានអត្ថន័យ និងទទួលបានគាំទ្រខ្លាំង។ យ៉ាងណាមិញ កាលពីថ្មីៗនេះ ឈីន រតនៈ បានថ្លែងពីក្តីរំភើបជាពន់ពេក ក្រោយពីខ្លួនបានគ្រងនូវឈុតសម្លៀកបំពាក់ ដែលជាកេរ្តិ៍ដំណែល ដ៏មានតម្លៃរបស់កម្ពុជា គឺឈុត «អប្សរា១០០ឆ្នាំ» ដែលនាងបានរៀបរាប់ថា ជាឈុតដែលមាននៅក្នុង MV បទចម្រៀងថ្មីរបស់ខ្លួន ដែលនឹងត្រៀមចេញ ក្នុងពេលឆាប់ៗនេះ។

ជាក់ស្ដែង ដោយយោងតាមគណនីហ្វេសប៊ុកផ្ទាល់ របស់ កញ្ញា ឈីន រតនៈ បានសរសេររៀបរាប់ថា «នាងខ្ញុំសប្បាយចិត្ត ហើយរំភើបខ្លាំងណាស់ថ្ងៃនេះ ដែលបានគ្រងនូវសម្លៀកបំពាក់ អប្សរា១០០ឆ្នាំ ឈុតទាំងនេះនឹងមាននៅក្នុង MV បទថ្មីរបស់នាងខ្ញុំ។ ជាពិសេសអរគុណបង Eco Vak Song ដែលបានដឹកនាំសម្តែង ឲ្យឈុតឆាកអប្សារា១០០ឆ្នាំ រំភើបខ្លាំងណាស់ ចង់ដឹងថាប្លែកយ៉ាងណានោះ រង់ចាំទាំងអស់គ្នាណា នឹងមាននៅពេលឆាប់ៗនេះ»។

ដោយឡែក សម្រាប់ប្រិយមិត្តអ្នកគាំទ្រ នៅលើបណ្តាញសង្គមវិញ ក៏មានអារម្មណ៍ប្លែកខ្លាំងមិនតិចដែរ នៅពេលបានឃើញកញ្ញា ឈីន រតនៈ គ្រងឈុតអប្សរា១០០ឆ្នាំបែបនេះ ហើយក៏មានការបញ្ចេញមតិជាច្រើន និងទន្ទឹងរង់ចាំ ចង់ឃើញការសម្តែងរបស់ ឈីន រតនៈ នៅក្នុងតួអង្គជាអប្សរាផងដែរ។

គួរបញ្ជាក់ថា កញ្ញា ឈីន រតនៈ ជាតារចម្រៀងមួយដួង ដែលទទួលបានប្រជាប្រិយភាព និងការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជន ខណៈរាល់បទចម្រៀងនីមួយៗរបស់នាង សុទ្ធសឹងតែទទួលបានកាគាំទ្រខ្លាំង គួរឲ្យកត់សម្គាល់៕

ឈីន ​រតនៈ​
ឈីន ​រតនៈ​
ឈីន ​រតនៈ​
ឈីន ​រតនៈ​

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈីន រតនៈ