ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃនេះ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយជនជាតិចិន បានបើកបររថយន្តបុកចំពីក្រោយយ៉ាងពេញទំហឹង ទៅលើបុរសជនជាតិខ្មែរម្នាក់ទាំងកម្រោល អ្វីដែលសាហាវជាងនេះទៅទៀតនោះ ជនជាតិចិនរូបនោះថែមទាំងមិនបានចុះមកដោះស្រាយឡើយ ប៉ុន្តែថែមទាំងបើករថយន្ត ទៅមុនកិនហើយ ថយក្រោយកិនជនរងគ្រោះបន្ថែមម្ដងទៀត រហូតដល់ថ្នាក់ខ្ទាំគ្រឿងក្នុង បាក់ឆ្អឹងខ្នង ឆ្អឹងស្លាបប្រជៀវ និងឆ្អឹងជំនីជាច្រើនផ្នែកផ្សេងទៀតផងដែរ។ ដោយហេតុការណ៍នេះ បានធ្វើឲ្យមហាជនជាច្រើន មានការខឹងសម្បារជាខ្លាំង។

គ្រូបង្ហាត់ឆ្កែដ៏ល្បីលោក ហ៊ិន រតនា ជួបគ្រោះថ្នាក់ចរាចរណ៍

គួរឲ្យដឹងថា ចំពោះអត្តសញ្ញាណរបស់ជនរងគ្រោះត្រូវបានគេស្គាល់ថា គឺជាគ្រូបង្ហាត់ឆ្កែដ៏ល្បីម្នាក់ តំណាងអោយប្រទេសកម្ពុជា ដែលលោកមានឈ្មោះថា ហ៊ិន រតនា។ លើសពីនេះទៅទៀត ដោយសារតែសមត្ថភាពបង្ហាត់ឆ្កែរបស់លោកមានភាពខ្លាំងពូកែ ត្រូវបានបរទេសទទួលស្គាល់ រហូតបានចេញមុខនៅក្នុងកម្មវិធីទូរទស្សន៍អន្តរជាតិ ដ៏ល្បីឈ្មោះ National Geography ថែមទៀតផង។

ប៉ុន្តែមិនថាយ៉ាងណា មកទល់ពេលនេះស្ថានភាពជំងឺរបស់លោកនៅតែធ្ងន់ធ្ងរខ្លាំង បើទោះបីជាលោកទទួលការវះកាត់ឆ្អឹងខ្នងរួចទៅហើយក្តី ប៉ុន្តែលោកនៅតែអាចនឹង ប្រឈមជាមួយនឹងការបាត់បង់ជីវិតបាន ដោយសារការខ្ទាំសួតនិងរលាកសួត, Crush Syndrome, ថែមទាំងការបាតបង់ឈាមជាច្រើនក្នុងរយៈពេលខ្លី ថែមទៀតផង។

គួរបញ្ជាក់ផងដែរ បច្ចុប្បន្នលោក ហ៊ិន រតនា កំពុងគេងសម្រាកព្យាបាល ក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៅឯមន្ទីពេទ្យ ខ្មែរ-សូវៀត និងកំពុងតែត្រូវការឈាមប្រភេទ O+ និង AB ចំនួន៤ប្លោកជាបន្ទាន់ផងដែរ៕

X-Ray ឆ្អឹង
គ្រូបង្ហាត់ឆ្កែដ៏ល្បីលោក ហ៊ិន រតនា
គ្រូបង្ហាត់ឆ្កែដ៏ល្បីលោក ហ៊ិន រតនា
គ្រូបង្ហាត់ឆ្កែដ៏ល្បីលោក ហ៊ិន រតនា
គ្រូបង្ហាត់ឆ្កែដ៏ល្បីលោក ហ៊ិន រតនា
គ្រូបង្ហាត់ឆ្កែដ៏ល្បីលោក ហ៊ិន រតនា ចូលក្នុងកម្មវិធីទូរទស្សន៍អន្តរជាតិ

គ្រូបង្ហាត់ឆ្កែដ៏ល្បីលោក ហ៊ិន រតនា និងគ្រួសារ
គ្រូបង្ហាត់ឆ្កែដ៏ល្បីលោក ហ៊ិន រតនា និងគ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]