បរទេស៖ ក្រោយការមកដល់របស់កីឡាករចំណូលថ្មីវ័យក្មេង Vinícius Júnior នៅក្នុងក្លិប Real Madrid រូបគេបានក្លាយជាកីឡាករប្រេស៊ីលចុងក្រោយ ដែលមានទេពកោសល្យទាំងខ្លួននូវវ័យជំទង់នៅឡើយ។

នៅមុនការមកដល់របស់អតីតខ្សែប្រយុទ្ធក្លិប Flamengo រូបនេះក៏មានកីឡាករល្បីមួយរូបផងដែរ ដែលបានផ្លាស់ចេញមកពីក្លិប Santos របស់ប្រទេសប្រេស៊ីលដូចគ្នា។

ដោយឡែក Khmerload នឹងធ្វើការបង្ហាញនូវកីឡាករទាំង ១០រូបដែលប្រជាជនទូទាំងពិភពលោកពីបាកនឹងបំភ្លេចកីឡាករទាំងអស់ដោយក្នុងនោះមានដូចខាងក្រោម៖

១. Pele (គឺជាកីឡាករដែលប្រកបអាជីពនៅក្នុងក្លិប Santos អស់រយៈពេល ១៥ឆ្នាំ ពោលចាប់តាំងពីឆ្នាំ ១៩៥៦-១៩៧៤ក្នុងនោះលោកធ្លាប់ចូលលេងឲ្យក្លិបបានចំនួន ៦៣៨ប្រកួត និងស៊ុតបញ្ចូលទីបានចំនួន ៦១៩គ្រាប់។ នៅក្នុងក្រុមជម្រើសជាតិប្រេស៊ីលវិញលោកធ្លាប់ចូលលេងបានចំនួន ៩២ប្រកួតដោយទាត់បាល់បញ្ចូលទីបាន ៧៧គ្រាប់ ហើយលោកតែងតែទទួលបានការកោតសរសើរស្ទើរតែគ្រប់ការប្រកួត)។ 

Pele

២. Zico (គឺជាខ្សែប្រយុទ្ធដែលមានទេពកោសល្យស្រដៀងទៅនឹងលោក Pele ផងដែរ ពោលគឺរូបលោកត្រូវបានគេស្គាល់ថាជា ពេជ្ឈឃាដនៅក្នុងការទាត់បាល់ពិន័យ។ លោកក៏ធ្លាប់ចូលលេងឲ្យក្លិប Flamengo កាលពីអាយុ ១៨ឆ្នាំដោយស៊ុតបញ្ចូលទីបានជាង ៤០០គ្រាប់ផងដែរ បើនៅក្នុងជម្រើសជាតិប្រេស៊ីលវិញលោកធ្លាប់រកគ្រាប់បាល់បាន ៤៨គ្រាប់ក្នុងនាមជាខ្សែបម្រើប្រយុទ្ធ)។ 

Zico

៣. Romario (បានចាប់ផ្តើមអាជីពរបស់លោកជាមួយក្លិប Vasco da Gama នៅក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីលដោយលោកធ្លាប់ប្រកបអាជីពនៅក្លិបធំៗចំនួន ១៥ផ្សេងគ្នា ដែលគិតចាប់តាំងពីឆ្នាំ ១៩៨៥ដល់២០០៩។ លោកចាប់ផ្តើមល្បីល្បាញចាប់តាំងពីវ័យ ៤០ឆ្នាំមកម្ល៉េះ ខណៈដែលលោកបានជួយឲ្យក្រុមជម្រើសជាតិប្រេស៊ីលលើកពានបាល់ទាត់ពិភពលោកនៅឆ្នាំ ១៩៩៤ ដោយក្នុងនោះលោកធ្លាប់ជួយក្រុមបានចំនួន ៧០ប្រកួត និងរកបាន ៥៥គ្រាប់)។ 

Romario

៤. Ronaldo (គឺជាផ្នែកដ៏សំខាន់មួយរបស់ក្រុមជម្រើសជាតិប្រេស៊ីល អំឡុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ១៩៩៤ ហើយលោកចាប់ផ្តើមល្បីល្បាញនៅឆ្នាំ ២០០២។ លោកធ្លាប់ចូលលេងឲ្យក្រុមសុាំប៉ាប្រេសុីលចំនួន ៩៨ប្រកួត និងរកបាន ៦២គ្រាប់)។ 

Ronaldo

៥. Denilson (គឺជាកីឡាករដែលថ្លៃជាងគេបំផុតនៅក្នុងប្រវត្តិសាស្រ្តបាល់ទាត់ពិភពលោកអំឡុងឆ្នាំ ១៩៩៨ ក្រោយពីក្រុម Sao Paulo ទៅកាន់ក្លិប Betis។ លោកបានបង្ហាញភាពលេចធ្លោនៅក្នុងក្រុមជម្រើសជាតិអស់រយៈពេលជាច្រើនឆ្នាំ មិនតែប៉ុណ្ណោះលោកជាផ្នែកមួយដែលបានជួយក្រុមឲ្យលើកពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ ២០០២ ក្នុងនាមជាកីឡាករប្តូរចូលអាចស៊ុតយកឈ្នះក្រុមជម្រើសជាតិអាល្លឺម៉ង់ផងដែរ)។ 

Denilson

៦. Adriano (មិនខុសគ្នាពី Denilson ប៉ុន្មានទេ ពោលគឺលោកជាកីឡាករដែលផ្ទេរពីក្លិប Flamengo ទៅកាន់ក្លិប Inter ក្នុងនាមជាកីឡាករដែលមានអាយុទើបតែ ១៩ឆ្នាំប៉ុណ្ណោះ។ Adriano ធ្លាប់បង្ហាញខ្លួនចំនួន ៤៨ប្រកួតនៅក្នុងក្រុមជម្រើសជាតិ ដោយគេអាចស៊ុតបញ្ចូលទីបាន ២៧គ្រាប់)។ 

Adriano

៧. Ronaldinho (គឺជាកីឡាករដែលល្អបំផុតនៅក្នុងចិត្តប្រជាជនប្រេស៊ីល ហើយលោកជាកីឡាកម្នាក់ដែលមានការរស់រើកបំផុតនៅក្នុងទីលានប្រកួតរបស់ក្រុម Paris Saint-Germain និង Barcelona តាំងពីអាយុ ១៨ឆ្នាំមកម្ល៉េះ។ ម្ចាស់ជ័យលាភីពានរង្វាន់ Ballon d'Or រូបនេះធ្លាប់ជួយក្រុមជម្រើសជាតិបាន ៩៧ប្រកួត និងស៊ុតបញ្ចូលទី ៣៣គ្រាប់)។ 

Ronaldinho

៨. Robinho (គឺជាកីឡាករមួយរូបរបស់ប្រទេសប្រេសុីលដែលអាចចាត់ទុកថាជោគជ័យនៅក្នុងអាជីពបាល់ទាត់ ពោលគឺអំឡុងពេលដែលគេលេងឲ្យក្រុម Santos ជាថ្នាលយុវជនអាយុក្រោម ១៨ឆ្នាំគេបានបង្ហាញនូវទេពកោសល្យយ៉ាងអស្ចារ្យក្នុងការស៊ុតបាល់បញ្ចូលទីក្នុងមួយរដូវកាលរបស់គេ។ ក្រោយមកក៏ត្រូវបានក្លិប Real Madrid នាំយកមកលេងនៅទឹកដីអេស្ប៉ាញបាន ៣ឆ្នាំ គេក៏សម្រេចចិត្តចាកចេញទៅលេងនៅក្លិប Manchester City វិញប៉ុន្តែបានតែ ២ឆ្នាំប៉ុណ្ណោះ គេក៏ត្រលប់មកក្លិបចាស់វិញ។ នៅក្នុងក្រុមជម្រើសជាតិប្រេសុីលវិញកីឡាកររូបនេះធ្លាប់ចូលលេងបានចំនួន ១០០ប្រកួតនឹងស៊ុុតបញ្ចូលទីបាន ២៨គ្រាប់)។ 

Robinho

៩. Neymar (បានចាប់ផ្តើមអាជីពជាកីឡាករបាល់ទាត់ដំបូងនៅក្នុងក្លិប Santos គេលេងក្នុងនាមជាកីឡាករដែលមានវ័យទើបតែ ១៧ឆ្នាំប៉ុណ្ណោះ ហើយខ្សែប្រយុទ្ធរបស់ក្លិប PSG នេះត្រូវបានគេហៅថាជាអ្នកថាស្នងដំណែងរបស់កីឡាករ Pele ដោយនៅក្នុងក្រុមជម្រើសជាតិគេអាចស៊ុតបញ្ចូលទីបានចំនួន ៥៧គ្រាប់ក្នុងការបង្ហាញខ្លួន ៩០ ប្រកួតកន្លងមក)។ 

Neymar

១០. Vinicius Junior (ក្រោយពីថ្ងៃ សុក្រសប្តាហ៍មុនគេបានរកគ្រាប់បាល់ឲ្យក្រុម Real Madrid ទាំងនៅអាយុទើបតែ ១៨ឆ្នាំកីឡាកររូបនេះត្រូវគេមើលឃើញថា ការចាកចេញពីក្លិប Flamengo មកប្រកបអាជីពនៅក្នុងទឹកដីអេស្ប៉ាញនេះគឺជាការដើរតាមគន្លងតារាបាល់ទាត់ឆ្នើមនាពេលកន្លងមក។ ទោះជាខ្សែប្រយុទ្ធវ័យក្មេងនេះមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រជែងយកដំណែងក្នុងក្រុមជម្រើសជាតិប្រេស៊ីលឈុតធំមែន ប៉ុន្តែគេក៏បានលេងនៅក្នុងជម្រើសជាតិអាយុក្រោម ២០ឆ្នាំ ផងដែរ)។

Vinicius Junior

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]