ភ្នំពេញ៖ ប្រឡូកសិល្បៈជាច្រើនឆ្នាំ តារាសម្ដែងជើងចាស់លោក ហម ឈរ៉ា ពិតជាកម្របើកបង្ហាញពីជីវិតគ្រួសារឲ្យទស្សនិកជន មិត្តអ្នកគាំទ្របានជ្រាបខ្លាំងណាស់។

ប៉ុន្តែមុននេះបន្តិច ស្រាប់តែលោក បែរជាដាច់ចិត្តទម្លាយរូបភាព ស្ដែងពីដំណើរកម្សាន្តនាទឹកដីសឹង្ហបុរី ជាមួយកូនស្រីសំណព្វចិត្តលើកដំបូង លើបណ្ដាញសង្គម ធ្វើឲ្យអ្នកគាំទ្រស្រឡាំងកាំងខ្លាំង ដោយមិននឹកស្មានថា លោក មានកូនធំប៉ុណ្ណឹងនោះទេ។

តួយ៉ាង តាមរយៈរូបភាពទាំងនោះ បានឲ្យឃើញពីគ្រប់សកម្មភាពនៃឪពុកកូនទាំង២ ដើរលេងយ៉ាងសប្បាយរីករាយ ជាមួយស្នាមញញឹមពោរពេញដោយក្ដីសុខ។ ជាពិសេស គ្រប់កាយវិការគឺប៉ាៗគំរូរូបនេះ តែងឱបថើបកូនដោយក្ដីស្រលាញ់ អមនឹងការមើលថែកូនស្រី យ៉ាងដិតដល់ មិនឲ្យផុតក្រសែភ្នែកនោះទេ ។

បន្ថែមពីនេះលោក ក៏បានរៀបរាប់ពីទំហំចិត្តនៃក្ដីស្រលាញ់របស់ខ្លួនទៅកូនស្រីយ៉ាងមានន័យថា៖

« ឪពុកម្តាយ!!! ឱកាសដែលយេីងអាចលេីកពរកូនបានគួរលេីកពរឱ្យបានច្រេីនតាមដែលអាចធ្វេីបាន! ពុកកាន់តែចាស់កូនកាន់តែធំ ពុកមិនអាចលេីកពរកូនរួចដូចមុន! មានតែកាន់ដៃកូនរួមដំណេីរនៅលេីផ្លូវមួយដែលពុកអាចធ្វេីបានទោះជាមិនបានល្អគ្រប់យ៉ាងសម្រាប់កូនក៏ដោយ តែកូនចូរចាំណា៎ពុកស្រឡាញ់កូនរហូត» ៕

ហម ឈរ៉ា និងកូនស្រី
ហម ឈរ៉ា និងកូនស្រី
ហម ឈរ៉ា និងកូនស្រី
ហម ឈរ៉ា និងកូនស្រី
ហម ឈរ៉ា និងកូនស្រី
ហម ឈរ៉ា និងកូនស្រី
ហម ឈរ៉ា និងកូនស្រី
ហម ឈរ៉ា និងកូនស្រី
ហម ឈរ៉ា និងកូនស្រី
ហម ឈរ៉ា និងកូនស្រី
ហម ឈរ៉ា និងកូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហម ឈរ៉ា