ភ្នំពេញ ៖ រថយន្ដកូរ៉េមួយគ្រឿង ដែលកំពុងដឹកឈើ បានបុកអូសម៉ូតូអ្នកដំណើរ ៣នាក់ ប្ដីប្រពន្ធនិងកូន ឱ្យរងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង ២និង៣០នាទី  រសៀលថ្ងៃទី១៥ ខែមីនានេះ ស្ថិតនៅតាមបណ្ដោយ ផ្លូវលេខ ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានឱ្យដឹងថា រថយន្ដកូរ៉េដែលដឹកឈើ ពាក់ស្លាកលេខ ក-៦៤៦០ ភព៣ បានបើកពីត្បូងទៅជើង តាមបណ្ដោយផ្លូវលេខ ៥៩៨ លុះដល់ដេប៉ូលឈើ យីហោ យូ ហេង ក៏បត់ចូល ស្រាប់តែ ប៉ះចំម៉ូតូ សេ ១២៥ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1AF-7413 ដែលបើកស្របទិសគ្នា បុកនិងអូស ចូល រហូតទៅដល់ក្នុងឃ្លាំង បណ្ដាលឱ្យបុរសជាប្ដី អ្នកបើកម៉ូតូនិងប្រពន្ធរងរបួសធ្ងន់ រីឯកូនតូចរងរបួសស្រាល ។

សមត្ថកិច្ចមិនទាន់ កំណត់អត្ដសញ្ញាណជនរងគ្រោះ ទាំងបីនាក់នៅឡើយទេ ខណៈបច្ចុប្បន្នកំពុងសម្របសម្រួល គ្រោះថ្នាក់ចរាចរណ៍នេះ ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ៕

ដោយ ៖ គឹម ចន្ថា

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]