សហរដ្ឋអាមេរិក៖ កាលពីប៉ុន្មានថ្ងៃមុននេះ គឺជាថ្ងៃពិសេសរបស់កូនប្រុស តារាសម្តែងជើងចាស់ ដ៏មានឈ្មោះបោះសម្លេងអ្នកនាង នី មុល្លីកា ដោយរូបនាងបានធ្វើពិធីខួបកំណើតឲ្យកូនប្រុសជាទីស្រលាញ់របស់ខ្លួន នៅលើទឹកសហរដ្ឋអាមេរិក ដោយមានការចូលរួមពីសំណាក់បងប្អូនខាងស្វាមីរបស់នាង និងមិត្តភក្តិរបស់រូបនាងផ្ទាល់ផងដែរ។

យ៉ាងណាមិញ នៅក្នុងនោះដែរ គេសង្កេតឃើញថាកម្មវិធីជប់លៀងខួបកំណើតកូនប្រុសរបស់ តារាសម្ដែងស្រីរូបស្រស់ អ្នកនាង នី មុល្លីកា បានដំណើរការនៅក្រោមស្នាមញញឹម និងក្ដីសប្បាយរីករាយជាខ្លាំងផងដែរ។

ជាក់ស្ដែង បើងាកមកមើលសម្រស់ អ្នកម្ដាយសម័យថ្មី អ្នកនាង នី មុល្លីកាវិញ ក៏មិនធម្មតាដែរ ដោយនៅក្នុងនោះដែរ គេបានឃើញតារាស្រីរូបនេះ បានបង្ហាញទឹកមុខយ៉ាងស្រស់ស្រាយ ជាមួយនឹងការតុបតែងខ្លួនយ៉ាងស្រស់ស្អាត មិនចាញ់កាលពីនាងនៅក្រមុំនោះឡើយ បើទោះបីបច្ចុប្បន្ន រូបនាងមានកូនជាទីស្រលាញ់ដល់ទៅ២នាក់ហើយ ក៏ដោយក្ដី។

ជាមួយគ្នានេះដែរ ក៏មានអ្នកលេងបណ្តាញសង្គមជាច្រើន ជាពិសេសអ្នកគាំទ្ររបស់តារាស្រីរូបនេះ បានធ្វើការជូនពរដល់ក្រុមគ្រួសាររបស់នាង និងជាពិសេសកូនប្រុសរបស់តារាស្រីរូបនេះតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖ 

នី មុល្លីកា និងស្វាមី
គ្រួសារ នី មុល្លីកា
នី មុល្លីកា និងស្វាមី
គ្រួសារ នី មុល្លីកា
គ្រួសារ នី មុល្លីកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី មុល្លីកា