ភ្នំពេញ៖ ជាការពិតណាស់ នាពេលបច្ចុប្បន្ននេះ គេសង្កេតឃើញថា មុខជំនួញរកស៊ី និង ប្រជាប្រិយភាព នៅក្នុងវិស័យសិល្បៈចម្រៀងរបស់ តារាប្រុស លោក អ៊ីណូ មានសន្ទុះការគាំទ្រ កាន់តែខ្លាំងឡើង ពីសំណាក់មហាជន ដោយជាពិសេសលោកតែងតែលេចវត្តមាន សម្ដែងនៅលើឆាកប្រគុំតន្ត្រីធំៗថែមទៀតផង។

ជាក់ស្ដែង បើងាកទៅមើលជីវិតឯកជនរបស់តារាចម្រៀងប្រុសរូបនេះវិញ ក្រោយទទួលបានភាពជោគជ័យខ្លាំង នៅក្នុងមុខរបរដីធ្លី និងវិស័យសិល្បៈ គេបានសង្កេតឃើញថា ជីវិតឯករបស់តារាប្រុសរូបនេះ កាន់តែមានភាពឡូយឆាយឡើង ដោយជាពិសេស កាលពីពេលថ្មីៗនេះដែរ លោកទើបតែបង្ហោះបង្អួតពីរថយន្តស៊េរីទំនើបដល់ទៅ៣គ្រឿង ដែលជារថយន្តប្រើប្រាស់ប្រចាំថ្ងៃរបស់រូបលោកថែមទៀតផង។

ទាំងនេះបង្ហាញឲ្យឃើញថា តារាប្រុសរូបនេះពិតជាមានភាពជោគជ័យខ្លាំងណាស់ នៅក្នុងមុខជំនួញរបស់លោក ដោយក្នុងនោះដែរ ក៏មានមហាជន និងអ្នកគាំទ្ររូបលោកជាច្រើន ក៏បានសម្ដែងការអបអរសាទរ ចំពោះការខិតខំប្រឹងប្រែងរហូតដល់រូបលោក មានជីវិតដ៏សម្បូរបែបយ៉ាងដូច្នេះផងដែរ។

សូមទស្សនារូបភាពខាងក្រោម៖ 

អ៊ីណូ
អ៊ីណូ
រថយន្ត អ៊ីណូ
រថយន្ត អ៊ីណូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ីណូ