ភ្នំពេញ៖ តារាសម្តែងដ៏មានប្រជាប្រិយភាពកញ្ញាម៉ាក សែនសូនីតា ហៅតូតា កាន់តែបើកចំហចំណងស្នេហា នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកយ៉ាងពេញមុខ ក្រោយនាងមិនធ្លាប់បង្ហាញយ៉ាងចំៗបែបនេះជាសាធារណៈ។

ជាក់ស្តែង កាលពីពេលថ្មីៗនេះប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា កំពូលតារាចម្រៀង សុគន្ធកញ្ញា បានបង្ហាញរូបភាពជាលក្ខណៈគ្រួសារ ជាមួយនឹងគូស្នេហ៍របស់ខ្លួន ជាលើកដំបូងនៅក្នុងបណ្តាញសង្គមម្តងហើយ។

ខណៈពេលនេះដែរ តារាសម្តែងវ័យក្មេងមុខដូចកូនកាត់ តូតា ក៏បានបង្ហាញ មុខគូស្នេហ៍របស់ខ្លួនយ៉ាងពេញមុខ នៅក្នុងថ្ងៃកំណើតប្អូនស្រីជាទីស្រលាញ់របស់នាង កាលពីម្សិលមិញនេះ ដូចនឹងតារារៀមច្បងយ៉ាងដូច្នោះ ក្រោយពីបានលេចធ្លាយដំណឹងថានាង និងគូដណ្តឹង ជិតដល់ថ្ងៃចូលរោងជ័យរៀបការ នឹងគ្នា។

ទន្ទឹមនឹងនេះអ្នកគាំទ្រជាច្រើនក៏នាំគ្នា សរសើរដល់តារាទាំងពីរនេះគ្រប់គ្នា ដោយទោះបីជាខំលាក់មុខជាមួយនឹងគូស្នេហ៍ជាច្រើនឆ្នាំ តែមិនបានប៉ុណ្ណោះក៏ចាប់ផ្អើមបង្ហាញជាសាធារណៈ ដោយមិនខ្លាចដូចកាលពីមុននោះទេ៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖ 

តូតា
តូតា និងគូស្នេហ៍
តូតា និងគូស្នេហ៍
តូតា និងគូស្នេហ៍
សុគន្ធកញ្ញា
សុគន្ធកញ្ញា និងគូដណ្តឹង
សុគន្ធកញ្ញា និងគូដណ្តឹង
សុគន្ធកញ្ញា និងគូដណ្តឹង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]