អេស្ប៉ាញ៖ បន្ទាប់ពីក្លិបអធិរាជស Real Madrid បានលក់ខ្សែប្រយុទ្ធ Mariano Diaz ទៅឲ្យក្លិបបារាំង Lyon នៅក្នុងតម្លៃពលកម្ម ៨លានអឺរ៉ូជាមួយនឹងកុងត្រារយៈពេល ១ឆ្នាំ ពេលនេះរូបគេត្រូវបានក្លិបយក្សអេស្ប៉ាញធ្វើការនាំយកត្រលប់មកវិញហើយ ដោយសារបច្ចុប្បន្នតំបន់ប្រយុទ្ធកំពុងតែខ្វះខាតកីឡាករដែលមានសមត្ថភាពពិតប្រាកដ។

Mariano Diaz

ក្រោយពីការចាកចេញរបស់អតីតខ្សែប្រយុទ្ធ Cristiano Ronaldo ទៅកាន់ក្លិបសេះបង្កង់ Juventus កាលពីជាង ១ខែមុខនេះ ក្លិបម្ចាស់ការពារដំណែងជើងឯកក្របខណ្ឌ Champions League កាលពី ២០១៧-២០១៨ នេះកំពុងតែពិបាកនៅក្នុងការស្វែងរកកីឡាករថ្មីដើម្បីមកបំពេញចន្លោះប្រហោងដែលអតីតខ្សែប្រយុទ្ធរូបនេះធ្លាប់ជួយក្រុមកន្លងមកជាខ្លាំង។

ខណៈដែល Mariano វិញបានចាកចេញពីក្រុមដែលមានមូលដ្ឋាននៅក្នុងទីក្រុង ម៉ាឌ្រីដតាំងពីឆ្នាំ ២០១៧ ដោយផ្លាស់ទៅកាន់ក្លិប Lyon របស់ប្រទេសបារាំងជាមួយនឹងតម្លៃពលកម្ម ៨លានអឺរ៉ូ (ជាង ៩លានដុល្លារអាមេរិក) ប៉ុន្តែគេអាចបង្ហាញខ្លួននៅក្នុង Ligue 1 បានតែ ៣៧ប្រកួតប៉ុណ្ណោះក្នុងនោះរូបគេអាចស៊ុតបញ្ចូលទីបាន ១៨គ្រាប់ក្នុងការបង្ហាញខ្លួនពេញមួយរដូវកាលរបស់ក្លិប។

ជាមួយនឹងការវិលត្រលប់ មកកាន់ក្លិបចាស់របស់គេនេះដែរ កីឡាករវ័យ ២៥រូបនេះត្រូវបានក្លិបម្ចាស់ជើងឯកក្របខណ្ឌលីកកំពូលរបស់ប្រទេសអេស្ប៉ាញ ៣៣សម័យកាលនេះ បានសម្រេចទិញរូបគេមកវិញក្នុងតម្លៃ ៣០លានអឺរ៉ូ (ជាង ៣៥លានដុល្លារអាមេរិក) ជាមួយនឹងកុងត្រាថ្មីដល់ទៅ ៥ឆ្នាំឯណោះ។

Mariano Diaz
Mariano Diaz

គួរឲ្យដឹងថា ក្រោយពីការចាកចេញរបស់អតីតខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ទៅកាន់ក្លិបម្ចាស់ជើងឯកក្របខណ្ឌលីកគំពូលអ៊ីតាលីនៅក្នុងតម្លៃ ១១២លានអឺរ៉ូ(ជាង ១៣១លានដុល្លារអាមេរិក) រួចមក ក្លិប Real Madrid នៅមិនទាន់រកបានខ្សែប្រយុទ្ធម្នាក់នៅឡើយទេដើម្បីមកជំនួសកន្លែងរបស់អតីតកីឡាករជំនាញស៊ុតរូបនោះ៕

Mariano Diaz
Mariano Diaz

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]