ភ្នំពេញ៖ តារាជាច្រើនកំពុងតែធ្វើជាគំរូល្អ ដល់អ្នកគាំទ្រ ក៏ដូចជាមហាជនជាច្រើន ដោយពួកគេបាននាំគ្នាបង្ហោះសារ ក៏ដូចជារូបភាពដើម្បីអង្រួនបេះដួងកូនខ្មែរទាំងអស់ មកគាំទ្រស្រលាញ់ និងយល់ពីសិល្បៈល្ខោនខោលមួយនេះ។

យ៉ាងណាមិញ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា ក្នុងមួយរយៈពេលនេះដែរ មិនថាក្មេងចាស់ប្រុសស្រី បានបង្ហាញអារម្មណ៍នៅក្នុងចិត្ត និងនាំគ្នានិយាយពីវប្បធម៌សិល្បៈបុរាណ ការពារកុំឲ្យមានការបាត់បង់ ជាពិសេសគឺល្ខោនខោលតែម្តង។

ស្របពេលជាមួយគ្នានេះដែរ តារាប្រុសស្រីជាច្រើនក៏បាននាំគ្នាចំណាយពេលបន្តិចបន្តួច បង្ហោះជារូបភាពដែលទាក់ទងនឹងល្ខោនខ្មែរ ដើម្បីដាស់តឿន ក៏ដូចជាយកសម្លេងនៃការ Vote ឲ្យច្រើនជាងប្រទេសជិតខាង ខណៈពេលដែលកូនខ្មែរមួយចំនួន មិនសូវចាប់អារម្មណ៍ខ្លាំងទៅលើរឿងមួយនេះ។

ក្រោយពីបានឃើញដូច្នោះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន សរសើរដល់ពួកគេគ្រប់គ្នា ដោយទោះបីជាពួកគេជាតារាសម័យក៏ពិតមែន តែពួកគេនៅតែមិនភ្លេចសិល្បៈបុរាណនោះទេ៕

ចង់ដឹងថាមានតារារូបណាខ្លះ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖ 

អ្នកនាងខាត់ សុឃីម
នីកូ
អ្នកនាង សុគន្ធ និសា
ចនច័ន្ទ លក្ខិណា
សុខ សីឡាលីន
សុខ សីឡាលីន
សាររបស់​ ទូច ស្រីល័ក្ខ
ទូច ស្រីល័ក្ខ
ល្ខោនខោល
ល្ខោនខោល
ល្ខោនខោល
ល្ខោនខោល
ល្ខោនខោល
ល្ខោនខោល
ល្ខោនខោល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]