ខេត្តព្រៃវែង៖ ក្រុមហ៊ុនស៊ីភីខេមបូឌាសហការ ជាមួយក្រុមហ៊ុនទ្រូម៉ានីខេមបូឌា បាន​រៀប​ចំ​កម្មវិធី​ចុះផ្តល់​អំណោយ​សប្បុរធម៌ដល់ប្រជាជនរងគ្រោះ​ទឹកជំនន់​នៅខេត្តព្រៃវែង​ចំនួន៤ឃុំ ក្នុង​​ស្រុក​ពាមរក៍ កាលពីព្រឹកថ្ងៃអង្គារ ទី២៨ ខែសីហា ឆ្នាំ២០១៨។

កម្មវិធីចែកអំណោយសប្បុរសធម៌នេះ ប្រារព្ធធ្វើឡើងនៅបរិវេណវត្តជ្រោយ ភូមិពាមកោះ ឃុំ​​ពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង ដែលមានការចូលរួមពី​ឯកឧត្តម​ឌុច គន្ធា អភិបាល​រង​នៃ​​គណៈ​កម្មា​ធិការ​គ្រប់គ្រង គ្រោះ​មហន្ត​​រាយ​ខេត្តព្រៃវែង និងតំណាងដ៏​ខ្ពង់​ខ្ពស់ ឯកឧត្តម​ជា​ សុមេធី អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈ​កម្មាធិការ​គ្រប់គ្រង​គ្រោះ​​​មហន្តរាយ​ខេត្ត​ព្រៃវែង លោកស្រីសេង ទៀង អភិបាលស្រុកពាមរក៍ និងជាប្រធានគណៈ​កម្មាធិការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ តំណាង​ក្រុមហ៊ុន​​ស៊ីភី​ខេមបូឌាលោក វីទថាក់យ៉ា ក្រៀង​ក្រៃ​វីទ ​ និង​តំណាង​ក្រុមហ៊ុន​ទ្រូម៉ានីប្រចំាប្រទេសកម្ពុជាលោក គង់ មាន។

អំណោយ​សប្បុរធម៌ដល់ប្រជាជនរងគ្រោះ​ទឹកជំនន់​នៅខេត្តព្រៃវែង​

លោកស្រី សេង ទៀង អភិបាលស្រុកពាមរក៍ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះ​មហន្តរាយស្រុកមានប្រសាសន៍ថា៖

«ខ្ញុំមានក្តីរំភើបរីករាយ និងសូមសម្តែង​នូវ​ការគោរពស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានឯកឧត្តម​អភិបាលខេត្ត និងម្ចាស់​ជំនួយ​ពីក្រុមហ៊ុនស៊ីភីខេមបូឌា និងក្រុមហ៊ុនទ្រូម៉ានីខេមបូឌា​ក្នុងការផ្តល់ជំនួយ​សប្បុរស​ធម៌​​ដល់​ប្រជាជនរងគ្រោះចំនួន១៥០គ្រួសារក្នុងស្រុកពាមរក៍ដែល​បានទទួលរងផលប៉ះ​ពាល់​ដោយយគ្រោះទឹកជំនន់»។

ក្នុងពិធីអំណោយសប្បុរសធម៌នេះ ក្រុមហ៊ុនទំាងពីរបានធ្វើការបរិច្ចាគជាអំណោយអាហារ​ឧបភោគបរិភោគ​​ដល់​ប្រជាជន​ចំនួន ១៥០គ្រួសារនៅស្រុកពាមរក៍ ខេត្តព្រៃវែងដែល​នៅ​ក្នុង​នោះមានដូចជា៖ អង្ករ មី ត្រីខ ពងមាន់ ទឹកសុទ្ធ និងថ្នាំពេទ្យខ្លះៗផងដែរ។

យោងតាមប្រសាសន៍របស់លោក វីទថាក់យ៉ា ក្រៀងក្រៃវីទ (Wittaya Kreangkriwit)​តំណាង​ឲ្យ​​ក្រុមហ៊ុន​ស៊ីភី​ខេមបូឌា បានឲ្យដឹងថា៖

«មូលហេតុដែលក្រុមហ៊ុនស៊ីភីខេមបូឌា និង​ក្រុមហ៊ុនទ្រូម៉ានីខេមបូឌា​បាន​សហការគ្នាចូលរួម​បរិច្ចាគអំណោយសប្បុរសនៅ​ខេត្ត​ព្រៃវែង ដោយសារខេត្ត​នេះទទួលរង​គ្រោះ​ទឹកជំនន់​ជាច្រើនកន្លែងយ៉ាងខ្លំាងក្លា»។

បច្ចុប្បន្ន បរិស្ថាននិងអាកាសធាតុ គឺមានភាពប្រែប្រួលខុសធម្មតាដែលបណ្តាល​ឲ្យ​មាន​គ្រោះ​ធម្មជាតិ​យ៉ាងធ្ងន់ធ្ងរខ្លាំងបំផុត និងបង្កឲ្យមានគ្រោះទឹកជំនន់បណ្តាល​ឲ្យខូចខាត​ដល់​ស្រែចំការ ដំណំា ប្រភពទឹក និងមានជំងឺផ្សេងៗមកជាមួយផងដែរ ជាពិសេស​ប្រជាពលរដ្ឋ​ដែលរស់នៅតាមបណ្តាខេត្តនានានៃដងទន្លេ។

ថ្លែងក្នុងពិធីនេះផងដែរ លោក គង់ មាន ជានាយកគ្រប់គ្រងនៃក្រុមហ៊ុនទ្រូម៉ានី ខេមបូឌា​មាន​ប្រសាសន៍​ថា៖

លោក​និ​ងក្រុមការងារព្រមទំាងថ្នាក់ដឹកនំានៃក្រុមហ៊ុនស៊ីភី​ខេមបូឌា​​ទំាងអស់ពិតជា​មាន​ការ​​សោកស្តាយ​យ៉ាងខ្លាំងចំពោះបញ្ហាគ្រោះធម្មជាតិនេះ​ដែល​បាន​បណ្តាល​​ឲ្យបងប្អូន​ប្រជា​ពលរដ្ឋជាច្រើនគ្រួសារនៃខេត្តព្រៃវែង​បានរងគ្រោះ​ដោយ​សារ​ទឹកជំនន់។

លោក ក្រៀងក្រៃវីទ បន្ថែមថា៖​

«យើងគួរដឹងអំពីការការពារបរិស្ថាន ដើម្បីអនុវត្ត​សកម្មភាព​​ផ្សេងៗ​មិនថាជាវិស័យកសិកម្ម វិស័យឧស្សាហកម្ម និងបរិបទក្នុងការរស់​នៅ​ប្រចំា​ថ្ងៃក៏​គួរ​តែ​​គិតដល់បរិស្ថាន និងជួយ​ការពារ​គ្នាដើម្បីទទួលបានការអភិវឌ្ឍ​ប្រកប​ដោយ​និរន្តភាព»។

គួរបញ្ជាក់ដែរ ប្រទេសកម្ពុជាជាប្រទេសដែលស្ថិតនៅក្នុងតំបន់ទំនាបកណ្តាល ហើយ​មានខ្សែបណ្តោយទឹកតាមទន្លេមេគង្គដែលអាចរងផលប៉ះពាល់ដោយគ្រោះមហន្តរាយទឹកជំនន់ដែលពិបាកនឹងជៀសផុត ហើយខេត្តព្រៃវែងជាចំណុចដែលមានខ្សែ​ទឹកស្រប​ជាមួយ​ទន្លេមេគង្គដែលអាចរងផលប៉ះពាល់ទឹកជំនន់ខ្លាំង៕

អំណោយ​សប្បុរធម៌ដល់ប្រជាជនរងគ្រោះ​ទឹកជំនន់​នៅខេត្តព្រៃវែង​
អំណោយ​សប្បុរធម៌ដល់ប្រជាជនរងគ្រោះ​ទឹកជំនន់​នៅខេត្តព្រៃវែង​
អំណោយ​សប្បុរធម៌ដល់ប្រជាជនរងគ្រោះ​ទឹកជំនន់​នៅខេត្តព្រៃវែង​
អំណោយ​សប្បុរធម៌ដល់ប្រជាជនរងគ្រោះ​ទឹកជំនន់​នៅខេត្តព្រៃវែង​
អំណោយ​សប្បុរធម៌ដល់ប្រជាជនរងគ្រោះ​ទឹកជំនន់​នៅខេត្តព្រៃវែង​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]