តៃវ៉ាន់៖ រយៈពេលជាច្រើនខែមកហើយ នាង Zhao Liying ផ្អាកពីសិល្បៈ បដិសេធមិនទទួលការងារថតសម្តែងខ្សែភាពយន្តអ្វីទាំងអស់ ដោយនាងសុខចិត្តយកពេលទាំងនេះ ទៅធ្វើដណើរកម្សាន្តយ៉ាងរំភើយទៅវិញ។

ទន្ទឹងនឹងនេះផងដែរ ក៏ស្រាប់តែលេចឮនូវពាក្យចចាមអារ៉ាមដ៏ក្តៅគគុកមួយ ដែលគេសង្ស័យថា តារាស្រីកំពុងតែមានប្រជាប្រិយភាពរូបនេះ សំងំលាក់បាំងរឿងខ្លួនកំពុងតែមានផ្ទៃពោះ៣ខែ ជាមួយមិត្តប្រុសរបស់នាង។

ប៉ុន្តែមិនថាយ៉ាងណា កាលពីម្សិលមិញនេះ តារាស្រី Zhao Liying ក៏បានបង្ហាញខ្លួនជាថ្មីម្តងទៀត នៅក្នុងកម្មវិធីរបស់ប៊្រេនល្បីឈ្មោះមួយ ដោយនាងបានស្លៀកនូវឈុតស្តើងវាលក្លៀកបញ្ចេញសាច់ស្មា និងធ្វើឲ្យអ្នកដែលចូលរួមភ្ញាក់ផ្អើលជាខ្លាំង ជាមួយនឹងរូបរាងរបស់នាង។

តារាស្រី Zhao Liying បច្ចុប្បន្ន

ជាការពិតណាស់ ដោយក្នុងនោះ មានមនុស្សជាច្រើនបានចាប់អារម្មណ៍ទៅលើភាពខុសប្លែក នៃទម្រង់មុខក៏ដូចជារូបរាងរបស់នាង ដោយមានសភាពទ្រលុកទ្រលន់ ឡើងសាច់ច្រើនជាងមុន។ មិនតែប៉ុណ្ណោះ ក៏មានអ្នកគាំទ្រមួយចំនួនបានលើកឡើងថា មុខរបស់ Zhao Liying មើលទៅដូចជាមូលជាងមុន ហើយថែមទាំងទ្រុឌទ្រោមជាងមុនថែមទៀតផង។ រីឯអ្នកខ្លះទៀត ក៏បាននិយាយថា ប្រហែលមកពីនាងដើរលេងកម្សាន្តច្រើនពេកទេដឹង ទើបបានជាធ្វើឲ្យនាងឡើងទម្ងន់ ដូចជាអ្នកមានផ្ទៃពោះបែបនេះ?។

ប៉ុន្តែទោះជាយ៉ាងណា តារាសម្តែងស្រីល្បីឈ្មោះរូបនេះ នៅមិនទាន់បានចេញមុខបកស្រាយចំពោះពាក្យចចាមអារ៉ាម ដែលថានាងមានផ្ទៃពោះនេះនៅឡើយនោះទេ ហើយអ្នកគាំទ្រក៏សង្ឃឹមថា នឹងបានដឹងដំណឹងពិតប្រាកដ ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕ 

តារាស្រី Zhao Liying បច្ចុប្បន្ន
តារាស្រី Zhao Liying បច្ចុប្បន្ន
តារាស្រី Zhao Liying បច្ចុប្បន្ន
តារាស្រី Zhao Liying បច្ចុប្បន្ន
តារាស្រី Zhao Liying បច្ចុប្បន្ន
តារាស្រី Zhao Liying កាលពីមុន
តារាស្រី Zhao Liying កាលពីមុន
តារាស្រី Zhao Liying កាលពីមុន
តារាស្រី Zhao Liying កាលពីមុន
តារាស្រី Zhao Liying កាលពីមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]