នូវែលហ្សេឡង់៖ ជំនាន់នេះទៅហើយ សូម្បីតែគ្រូបង្រៀនក៏អាចប្រឈមមុខនឹងការដាច់បាយដែរ ដោយថ្មីៗនេះក្រុមហ៊ុនផ្គត់ផ្គង់ថាមពល Vector ដែលមានមូលដ្ឋាននៅក្រុង Auckland បានសហការណ៍ជាមួយក្រុមហ៊ុន AI ឈ្មោះ Soul Machines ដើម្បីបង្កើតតួអង្គក្នុងកុំព្យូទ័រមួយដែលអាចដើរតួជាគ្រូបង្រៀនផ្នែកថាមពលបានយ៉ាងជំនាញ។ 

គ្រូឌីជីថលដំបូងបំផុតក្នុងលោក

គ្រូបង្រៀនដែលមានតែមុខក្នុងកុំព្យូទ័រ (ប្រើក្នុងទូរសព្ទក៏បាន) ប៉ុន្តែចេះស្តាប់ និយាយ និងសួរឆ្លើយឆ្លងទៅវិញទៅមកភ្លាមៗជាមួយសិស្សនេះ មានឈ្មោះថា Will។ 

Will មានតួនាទីបង្រៀនក្មេងៗអំពីការប្រើប្រាស់ថាមពល ទម្រង់ខុសៗគ្នានៃថាមពលមិនចេះរីងស្ងួតដូចជាពន្លឺថ្ងៃ និងខ្យល់ជាដើម។ 

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ គ្រូមុខសង្ហានេះនឹងសួរសិស្សដើម្បីផ្ទៀងផ្ទាត់ការយល់ដឹងក្រោយរៀនចប់ ដែលជាផ្នែកមួយនៃវិធីសាស្ត្របង្រៀនគរុកោសល្យផងដែរ។

គ្រូឌីជីថលដំបូងបំផុតក្នុងលោកឈ្មោះ Will

ប្រធានផ្នែកឌីជីថលរបស់ក្រុមហ៊ុន Vector គឺលោក Nikhil Ravishankar បានឱ្យដឹងថា សិស្សក្មេងៗទំនងជាជក់ចិត្តយ៉ាងខ្លាំងជាមួយការបង្រៀនរបស់ Will ហើយពិភពលោកដែលពួកគេកំពុងសម្លឹងមើល គឺពោរពេញដោយភាពច្នៃប្រឌិត និងខុសប្លែកពីគ្នា។ 

សិស្សកំពុងជក់ចិត្តនឹងការរៀនជាមួយ Will

ប្រធានផ្នែកឌីជីថលរបស់ក្រុមហ៊ុន Vector គឺលោក Nikhil Ravishankar បានឱ្យដឹងថា សិស្សក្មេងៗទំនងជាជក់ចិត្តយ៉ាងខ្លាំងជាមួយការបង្រៀនរបស់ Will ហើយពិភពលោកដែលពួកគេកំពុងសម្លឹងមើល គឺពោរពេញដោយភាពច្នៃប្រឌិត និងខុសប្លែកពីគ្នា។ 

មនុស្សពិតប្រាកដ ដែលគេចម្លងមុខតាម

គួរបញ្ជាក់ថា AI នេះជាផ្នែកមួយនៃកម្មវិធីប្រើប្រាស់ថាមពលដ៏មាននិរន្តរភាពរបស់ក្រុមហ៊ុន Vector ហើយសាលាដែលជាអតិថិជនប្រើប្រាស់អគ្គិសនីរបស់ខ្លួន ក្រុមហ៊ុននេះផ្តល់ឱ្យប្រើគ្រូចំណូលថ្មីនេះ ដោយឥតគិតថ្លៃ៕

កូនសិស្សក្មេងៗដែលចូលរួមការបង្រៀននេះ

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]