អុីតាលី៖ ក្រោយពីក្លិបសេះបង្កង់ Juventus បានសម្រេចចុះកុងត្រាជាមួយខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo នៅក្នុងតម្លៃ ១០០លានផោនពីក្រុម Real Madrid រួចមក នៅព្រឹកមិញនេះគេបានប្រទះឃើញកូនប្រុសរបស់កីឡាកររូបនេះបានចូលហាត់ជាមួយជាមួយក្លិប Juventus អាយុក្រោម ៩ឆ្នាំផងដែរ។

Cristiano Ronaldo Jr
Cristiano Ronaldo

កូនប្រុសរបស់ខ្សែប្រយុទ្ធក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះ បានចូលរួមការហ្វឹកហាត់ជាមួយក្រុមកីឡាករអាយុក្រោម ៩ឆ្នាំរបស់ក្លិបការពារដំណែងជើងឯកលីកកំពូលរបស់អ៊ីតាលីកាលពីម្សិលមិញ ដោយមានមិត្តស្រីរបស់ខ្សែប្រយុទ្ធរូបនេះអ្នកនាង Georgina Rodriguez បានទៅអង្គុយមើលនិងលើកទឹកចិត្តកុមារា Cristiano Ronaldo Jr ដោយផ្ទាល់។

ដោយឡែក ចំពោះការហ្វឹកហាត់ជាផ្លូវការរបស់កុមារាអាយុដែលទើបនឹងមានអាយុ ៨ឆ្នាំនេះជាមួយ Juventus គឺទើបធ្វើឡើងបានតែមួយខែប៉ុណ្ណោះ ក្រោយអតីតខ្សែប្រយុទ្ធក្លិបអធិរាជស Real Madrid នេះទើបបានមកចូលរួមជាមួយក្លិបថ្មីរបស់គេ។

Cristiano Ronaldo

ទោះជាយ៉ាងណាក្តី គិតមកទល់នឹងពេលនេះកីឡាករ Cristiano Ronaldo នៅមិនទាន់អាចរកគ្រាប់បាល់ឲ្យក្លិប Juventus របស់គេបាននៅឡើយទេ៕

Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]