ថៃ៖ ជាការពិតណាស់ ទូរទស្សន៍ដ៏ធំមួយរបស់ប្រទេសថៃ បានរៀបចំការប្រកួតប្រជែងសមត្ថភាពសម្ដែង ដើម្បីជ្រើសរើសតួឯកប្រុស ដែលមានសមត្ថភាពផ្នែកសម្ដែងដ៏ល្អបំផុតម្នាក់ ដើម្បីត្រៀមសម្ដែងក្នុងខ្សែភាពយន្ត ដ៏ធំមួយប្រចាំប្រទេសថៃផងដែរ។

ជាក់ស្ដែង កម្មវិធីខាងលើនេះដែរ មានការចូលរួមពីសណាក់បេក្ខជន ដែលមកពីបណ្ដា៥ប្រទេសផ្សេងៗគ្នា ដោយក្នុងដែរ ក៏មាន តារាប្រុសរូបសង្ហាវ័យក្មេងរបស់ប្រទេសកម្ពុជា៣ដួង ដែលត្រូវបានគេជ្រើសរើស ក្នុងចំណោមបេក្ខជន២៨រូប ចូលទៅក្នុងការប្រកួតនេះដែរ ដោយក្នុងនោះមាន លោក ស័ក្តិ ចាដេត លោក ប៉ោហុង និងលោក ម៉ាវីន ដែលសុទ្ធសឹងតែជាតារាសម្ដែងប្រុសវ័យក្មេងដ៏មានប្រជាប្រិយភាព នៅក្នុងប្រទេសផងដែរ។

គួរបញ្ជាក់ផងដែរថា កម្មវិធី BRAVO!BOYS របស់ទូរទស្សន៍ដ៏ធំ នៅក្នុងប្រទេសថៃ បានការចូលរួមពីបេក្ខជនមកពីបណ្ដាប្រទេសដូចជា៖ ប្រទេសកម្ពុជា ឡាវ វៀតណាម មីយ៉ាន់ម៉ា និងថៃ ដែលជាម្ចាស់កម្មវិធីតែម្ដង៕

កម្មវិធី BRAVO!BOYS
ចាដេត
ំម៉ាវីន
ប៉ោហុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]