ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មថោន លោក មង្គល ទីណា បានបាត់មុខសូន្យឈឹង ពីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ ធ្វើឲ្យមហាជនមានការងឿងឆ្ងល់ជាខ្លាំង និងកាន់តែចង់ថាលោក ពិតជាឈប់ច្រៀងឬយ៉ាងណាឲ្យពិតប្រាកដ។

តួយ៉ាង អ្វីដែលធ្វើឲ្យហ្វេនរបស់លោក មានការភ្ញាក់ផ្អើលនោះ កាលពីថ្មីៗនេះលោក ក៏បានបង្ហើរប្រាប់ថានឹងវិលមកបម្រើអារម្មណ៍ប្រិយមិត្ត ជាមួយស្នាដៃចម្រៀងថ្មី ដែលកំពុងថត ហើយនឹងត្រៀមចេញលក់លើទីផ្សារ ក្នុងពេលឆាប់ៗនេះ។ ជាងនេះទៅទៀត ម្ចាស់បទ «Bro & Sis» រូបនេះក៏បានសម្រេចចិត្ត ចាប់ដៃគូច្រៀង និងសម្ដែងរួមគ្នាជាមួយប្អូនស្រីសំណព្វចិត្ត ពោលគឺកញ្ញា អេនី ហ្សាម ទៀតផង។

ដំណឹងនេះបានធ្វើឲ្យ ទស្សនិកជន សប្បាយចិត្តជាខ្លាំង ព្រោះតែមិននឹកស្មានថាតារាចម្រៀងរូបនេះ វិលត្រឡប់មកចូលសិល្បៈវិញបែបនេះឡើយ ។ លើសពីនេះគ្រប់គ្នា រំពឹងថា រាល់ចម្រៀងថ្មីៗរបស់លោក មុខជាទទួលបានការគាំទ្រពីប្រិយមិត្តជាក់ជាមិនខាន៕

មង្គល ទីណា
មង្គល ទីណា
មង្គល ទីណា
មង្គល ទីណា ជាមួយប្អូនស្រី
មង្គល ទីណា ជាមួយប្អូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មង្គល ទីណា