អាកាសធាតុជារឿងដ៏សំខាន់ដែលយើងគួរតែយល់ដឹង ជាពិសេសនៅពេលយើងកំពុងនិយាយគ្នា  យើងខ្វះប្រធានបទក្នុងការនិយាយ យើងក៏អាចលើកប្រធានបទមួយនេះមកនិយាយបានដែរ។  

ថ្ងៃនេះយើងសូមណែនាំមិត្តអ្នកអានទាំងអស់គ្នា មកដឹងរឿងពិតប្លែកមួយចំនួនពាក់ព័ន្ធជាមួយនឹងអាកាសធាតុដូចខាងក្រោមនេះ៖

១០. សីតុណ្ហភាពក្តៅបំផុត

រូបតំណាង

សីតុណ្ហភាពក្តៅបំផុតដែលបានកត់ត្រាជាផ្លូវការគឺ ៥៦.៧ អង្សាសេ (១៣៤.០៦ ហ្វារិនហៃ) ។

៩. សត្វចង្រិតអាចដឹងអំពីសីតុណ្ហភាពថាក្តៅប៉ុណ្ណា 

រូបតំណាង

ជាក់ស្តែងនៅពេលដែលសត្វចង្រិតយំនោះ អាកាសធាតុនៅជុំវិញនោះគឺមានកម្តៅក្តៅ បើវាយំកាន់តែច្រើន នោះវាកាន់តែក្តៅ។

៨. ខ្យល់គឺគ្មានសំលេង 

រូបតំណាង

ការពិតទៅខ្យល់គឺគ្មានសំលេងអ្វីទេ ខ្យល់មានសំឡេង នៅពេលដែលខ្យល់បក់នឹងដើមឈើ ឬវត្ថុអ្វីមួយ។

៧. អាកាសធាតុ vs នុយក្លេអ៊ែរ 

រូបតំណាង

ខ្យល់ព្យុះសង្ឃរាបញ្ចេញថាមពល ១០ ដង ខ្លាំងជាងអាវុធនុយក្លេអ៊ែររបស់យើងរួមបញ្ចូលគ្នាទាំងអស់គ្នា។

៦. ទឹកជ្រោះកក់នៅ Niagara 

រូបតំណាង

នៅក្នុងឆ្នាំ ១៩៣២ កាលរដូវរងាត្រជាក់ខ្លាំងនៅសហរដ្ឋអាមេរិក ទឹកជ្រោះ Niagara ស្រាប់តែកក់ទាំងស្រុង។ ចាប់ពេលនោះមក គេក៏បានប្ដូរឈ្មោះវាទៅជា "Niagara Levitates" វិញ។

៥. រន្ទះបាញ់ដ៏ចម្លែក 

រូបតំណាង

នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ មានផ្លេកបន្ទោរដ៏ចម្លែកមួយបានបាញ់សម្លាប់សមាជិក ១១ នាក់នៃក្រុមកីឡាបាល់ទាត់មួយក្រុម ខណៈពេលមួយក្រុមទៀតគឺគ្មានរបួសអ្វីទល់តែសោះ។ ចំពោះ អ្នករស់រានមានជីវិតត្រូវបានគេចោទប្រកាន់ថាខ្លួនបានដាក់អំពើអាបធ្មប់ទៅលើក្រុមបាល់ទាត់ដែលបានស្លាប់នោះ។

៤. ផ្គររន្ទះនៅគ្រប់កន្លែង 

រូបតំណាង

តាមការសិក្សា គេបានសន្និដ្ឋានថា ផ្គររន្ទះអាចមានប្រមាណ ២០០០ នៅលើភពផែនដីរបស់យើងគ្រប់ពេលវេលា។ អីចឹង តើយើងត្រូវពួននៅកន្លែងណា?

៣. រន្ទះបាញ់ 

រូបតំណាង

តាមការសិក្សាស្រាវជ្រាវ រន្ទះបាញ់ចូលចិត្តបាញ់មនុស្សប្រុសច្រើនជាងមនុស្សស្រី ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺថា អត្រានារីដែលស្លាប់ដោយសាររន្ទះបាញ់មានច្រើនជាងបុរស។

២. តំណក់ទឹកភ្លៀងធំបំផុត 

រូបតំណាង

តំណក់ទឹកភ្លៀងធំបំផុតដែលបានកត់ត្រាជាផ្លូវការមានប្រវែងប្រមាណ ១ សង់ទីម៉ែត្រ។ ពិតជាអស្ចារ្យមែន!

១. សីតុណ្ហភាពត្រជាក់បំផុត 

រូបតំណាង

សីតុណ្ហភាពត្រជាក់បំផុតដែលបានកត់ត្រាជាផ្លូវការគឺ -៨៩.២ អង្សាសេ (-១៩២.៥៦ ហ្វារិនហៃ)។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]