(ភ្នំពេញ)៖ តារាសម្តែងស្រីដែលធ្លាប់បរាជ័យរឿងរ៉ាវស្នេហាស្ទើរងើបមុខមិនរួចអ្នកនាង មាស សម្ផស្ស ខណៈដែលអាជីពសិល្បៈរបស់នាងត្រូវបានស្ងប់ស្ងាត់ខ្លាំងនាអំឡុងពេលមួយរយៈចុងក្រោយនេះ បច្ចុប្បន្នត្រូវបានមហាជនដឹងថា តារាស្រីសម្បូររឿងអាស្រូវស្នេហា មាស សម្ផស្ស បានស្រវ៉ារត់ទៅចាប់អាជីពថ្មីគឺលក់ផលិតផលថែរក្សាសម្រស់តាមអនឡាញវិញម្តង។

ទន្ទឹមពេល ជាមួយគ្នាដែលមុខជំនួញលក់ផលិតផលតាមអនឡាញ កំពុងដំណើរការទៅមុខ ដោយជោគជ័យនោះដែរតារាស្រីអ្នកនាង មាស សម្ផស្ស ថ្មីៗនេះផ្ទុះមានទំនាក់ទំនងស្នេហាជាមួយបុរសជនជាតិបរទេសម្នាក់។ ប៉ុន្តែគេពុំបានដឹងទេថា រវាងស្នេហារបស់ពួកគេចាប់ផ្តើមឡើង តាំងពីពេលណានោះឡើយ។

ស្របពេលដែលដំណឹងនេះ កំពុងក្លាយជាព័ត៌មានដ៏ចាប់អារម្មណ៍របស់មហាជននោះពេលនេះ ក៏ស្រាប់តែស្រីស្រស់មាស សម្ផស្សបានបញ្ចេញជាសំណេរសរសេរបរិយាយថា «កុំចាំដល់បាត់បង់ទើបស្តាយក្រោយ ត្រូវចេះថែរក្សាពេលវានៅជាមួយអ្នក។ ជាការពិតណាស់ ជួបនឹងមនុស្សល្អម្នាក់ ចាត់ទុកជាសំណាងមួយរបស់អ្នក តែការធ្វើអោយបាត់បង់គេម្នាក់នោះ គឺជារឿងមួយគួរអោយសោកស្តាយបំផុត សម្រាប់អ្នក»។

តារាសម្តែងសិចស៊ីអ្នកនាង មាស សម្ផស្ស បាននិយាយទៀតថា «របស់ខ្លះពេលនៅជិតដៃ ឃើញរាល់ថ្ងៃ ជួបរាល់ថ្ងៃ នៅក្បែររាល់ថ្ងៃ តែហាក់ដូចជាគ្មានតម្លៃ ប៉ុន្តែពេលដែលបាត់បង់ទៅទើបដឹងថាមានតម្លៃហើយអ្នកត្រូវការវាកម្រិតណា។ មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែ បានជួបមនុស្សល្អនោះទេអ្នកខ្លះ ប្រាថ្នាជួបមនុស្សល្អតែមិនប្រទះ ឯខ្លះទៀតមិនប្រាថ្នាសោះតែបែរជួបប្រទះ»។

រៀបរាប់ឲ្យដឹងបន្ថែម ពីលើនេះតារាស្រីអ្នកនាង មាស សម្ផស្ស បានបន្តថា «បើថែរក្សាមនុស្សដែលអ្នកស្រលាញ់អោយបានល្អ ហើយអ្នកនឹងរីករាយនៅពេលឃើញស្នាមញញឹមរបស់ពួកគេ។ ព្រោះថាក្តីស្រលាញ់ពិតប្រាកដ គឺការមើលឃើញមនុស្សដែលយើងស្រលាញ់មានក្តីសុខ រស់នៅយ៉ាងរីករាយ»។

តាមរយៈការបង្ហាញសាររបស់អ្នកនាង មាស សម្ផស្ស ខាងលើនេះគេមិនដឹងថាតើនាងចង់និយាយសំដៅលើរឿវរ៉ាវជីវិតផ្ទាល់ខ្លួន ឬជាន័យដើម្បីបំផុសស្មារតីសម្រាប់ទស្សនិកជននោះទេ៕

មាស សម្ផស្ស
មាស សម្ផស្ស
មាស សម្ផស្ស
មាស សម្ផស្ស

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]