អ្នកមាន ឬមហាសេដ្ឋីតែងតែមានក្បាច់រកស៊ី និងរបៀបធ្វើការខុសប្លែកពីគ្នាដើម្បីរកប្រាក់ សម្រេចគោលដៅ និងមានភាពជោគជ័យនៅក្នុងជីវិត។ នៅក្នុងនោះផងដែរ ការមានទម្លាប់ដ៏ល្អមួយ ក៏ជាគន្លឹះម្យ៉ាងដែលពួកគេតែងតែអនុវត្តផងដែរ ហើយទម្លាប់ល្អខ្លះងាយមែនទែន ដែលមនុស្សធម្មតាៗក៏អាចរៀនតាមបានដែរ ដើម្បីធ្វើឱ្យជីវិតមានភាគជ័យដូចបុគ្គលល្បីទាំងនោះ។

ដូច្នេះចង់ដឹងថាមហាសេដ្ឋី និងលំដាប់អ្នកមានៗ មានទម្លាប់អ្វីខ្លះមកតានដានទាំងអស់គ្នា៖

# លេងកីឡា

ភាគច្រើនមហាសេដ្ឋី និងអ្នកដែលមានទ្រព្យសម្បត្តិដូចជាលោក Bill Gates ជាដើមតែងតែមានទម្លាប់លេងកីឡាជាការហាត់ប្រាណជាប្រចាំ យ៉ាងហោចក៏មួយថ្ងៃឱ្យបាន ៣០នាទីដែរ។ កីឡាទាំងនោះភាគច្រើនជាលំហាត់ប្រាណងាយៗដូចជា រត់ ដើរ វាយកូនបាល់ និងកីឡាងាយៗផ្សេងៗទៀត ដែលទាំងនេះមិនត្រឹមតែជួយធ្វើឱ្យសុខភាពរាងកាយមាំទាំល្អនោះទេ តែសុទ្ធតែជួយដល់ការបង្កើនកោសិកាខួរក្បាល ធ្វើឱ្យខួរក្បាលដំណើរការជាងមុនផងដែរ។

លេងកីឡា

# ការអានសៀវភៅ

ទម្លាប់ងាយៗដែលមនុស្សគ្រប់រូបសុទ្ធតែអាចធ្វើបាន តែមិនចាប់អារម្មណ៍នឹងធ្វើគឺការអានសៀវភៅ។ ជាការពិតណាស់លំដាប់មហាសេដ្ឋី និងអ្នកមានល្បីៗអាចនឹងមានការងារមមាញឹកច្រើន តែពួកគេមិនភ្លេចនឹងឆ្លៀតពេលរកចំណេះដឹងដាក់ខ្លួនបន្ថែមឡើយគឺតាមរយៈការអានសៀវភៅ។ សៀវភៅទាំងនោះរួមមានចំណេះដឹងទូទៅ ប្រវត្តិសាស្រ្ត និងជីវប្រវត្តិបុគ្គលល្បីៗជាដើម។

ការអានសៀវភៅ

# មានស្ទាយ៍ស្លៀកពាក់ផ្ទាល់ខ្លួន

បុគ្គលល្បីៗ និងមហាសេដ្ឋីសុទ្ធតែមានស្ទាយ៍ការតុបតែងប្រចាំខ្លួនផ្សេងៗខុសប្លែកពីគ្នា ដោយភាគច្រើនគឺសាមញ្ញៗ ងាយៗ និងម៉ូដដដែលៗដើម្បីស្លៀកពាក់ឱ្យបានយូរច្រើនឆ្នាំជាដើម។ តាមរយៈការពន្យល់ពីលោក Mark Zuckerberg ស្ថានិកបណ្តាញទំនាក់ទំនងសង្គមហ្វេសបុកបានឱ្យដឹងថា ការដែលគាត់ស្លៀកពាក់អាវ និងពណ៌ដដែលៗ ដោយសារតែគាត់មិនចង់ពិបាកធ្វើការសម្រេចចិត្ត និងគិតច្រើនថាត្រូវស្លៀកអ្វីសម្រាប់ថ្ងៃនេះ និងថ្ងៃស្អែក ហើយគាត់ចង់ប្រើការសម្រេចចិត្តរបស់គាត់ទៅលើអ្វីដែលថ្មី មានប្រយោជន៍សម្រាប់ក្រុមហ៊ុន និងសង្គមជាង។

មានស្តាយ៍ស្លៀកពាក់ផ្ទាល់ខ្លួន

# សន្សំលុយ

អ្នកមាន និងមហាសេដ្ឋី ភាគច្រើនជាអ្នកដែលពូកែសន្សំលុយ ជាពិសេសពួកគេដឹងពីអ្វីដែលត្រូវចំណាយ និងអ្វីដែលគេនឹងទទួលបានបើធៀបនឹងប្រាក់ចំណូលប្រចាំថ្ងៃរបស់គេ។ ដូច្នេះហើយ ការដែលគេបានដឹងច្បាស់ពីហិរញ្ញវត្ថុផ្ទាល់ខ្លួនបែបនេះ ធ្វើឱ្យពួកគេចេះប្រើប្រាស់លើការចំណាយបានយ៉ាងល្អ ជាពិសេសគឺមិនខ្ជះខ្ជាយលើអ្វីដែលគ្មានប្រយោជន៍ ឬមិនចាំបាច់ជាដើម។

ពូកែសន្សំលុយ

# មិនខ្វល់ពីមធ្យាបាយធ្វើដំណើរ

មហាសេដ្ឋី និងអ្នកមានទ្រព្យសម្បត្តិពិតប្រាកដមួយចំនួនមិនសូវជាខ្វល់ច្រើនពីការធ្វើដំណើរប្រចាំថ្ងៃច្រើនពេកទេ។ ដោយអ្នកខ្លះបែរជាជ្រើសរើសសេវាកម្មមធ្យោបាយសាធារណៈជាឡានក្រុង រថភ្លើងក្រោមដី ឬការដើរ និងការជិះកង់ជាដើម ដូចជាលោក Bill De Blasio អភិបាលក្រុងថ្មីរបស់ញូវយ៉កជាឧទាហរណ៍ស្រាប់។

មិនខ្វល់ពីមធ្យាបាយធ្វើដំណើរ

# មិនទិញឡានទំនើប

អ្នកមាន ឬមហាសេដ្ឋីពេលសម្រេចចិត្តចង់ទិញរថយន្តថ្មី ក៏ពួកគេមានការគិតដោយល្អិតល្អន់ដែរ មិនមែនចេះតែទិញរថយន្តទំនើបៗ និងស៊េរីម៉ូតថ្មីចេញចុងក្រោយបង្អស់ទេ នោះគឺដើម្បីចៀសវាងការខ្ជះខ្ជាយដូរម៉ូតរថយន្តរាល់ឆ្នាំ បើទោះបីជាពួកគេមានលទ្ធភាពយ៉ាងណាក៏ដោយ។ ភាគច្រើនពួកគេគិតពីគុណភាព និងតម្លៃសាកសមដែលពួកគេទទួលបានពីរថយន្តទាំងអស់នោះ ដោយរថយន្តមួយយ៉ាងហោចណាស់ក៏ត្រូវជិះ១០ឆ្នាំដែរ។ ក្រឡេកមកមើល លោក Leonardo DiCaprio មិនត្រឹមតែជាតារាសម្តែងដ៏ល្បីឈ្មោះ តែក៏ជាអ្នកមានមួយរូបដែរ តែលោកបែរជាជិះរថយន្ត Toyota Prius ដែលមានតម្លៃដ៏ថោកបំផុតទៅវិញ បើធៀបនឹងប្រាក់ចំណូលដែលលោកទទួលបាននោះ។

មិនទិញឡានទំនើប

# ភ្ញាក់ពីព្រលឹម

ភាគច្រើនអ្នកមាន និងមហាសេដ្ឋីមានទម្លាប់ភ្ញាក់ពីព្រឹមព្រលឹម ពោលគឺយ៉ាងហោវឱ្យបាន ៣ម៉ោងមុនពេលពួកគេចាប់ផ្តើមធ្វើការដែរ។ ការធ្វើបែបនេះមិនត្រឹមតែជួយធ្វើឱ្យសុខភាពល្អប៉ុណ្ណោះទេ តែថែមទាំងធ្វើឱ្យពួកគេមានពេលវេលាគ្រប់គ្រាន់សម្រាប់ធ្វើរឿងផ្ទាល់ខ្លួនដូចជាការហាត់ប្រាណ កិច្ចការប្រចាំថ្ងៃ រួមទាំងពេលវេលាជាមួយក្រុមគ្រួសារជាដើម។

ភ្ញាក់ពីព្រលឹម

# ការធ្វើសម្មាធិ

ការធ្វើសម្មាធិ អាចជួយធ្វើឱ្យស្ងប់អារម្មណ៍ បំបាត់ស្ត្រេស ព្យាបាលបញ្ហាសម្ពាធផ្លូវចិត្ត ជួយធ្វើឱ្យខួរក្បាលដំណើរការល្អមានគំនិតថ្មីៗ និងធ្វើឱ្យធូរស្រាលពីភាពតានតឹងជាដើម។ វាគឺជាការហ្វឹកហាត់ខួរក្បាលដ៏ល្អមួយដែលអ្នកមាន និងជនល្បីៗជ្រើសរើសធ្វើ។

អ្នកស្រី Oprah Winfreyb ​ធ្វើសម្មាធិ

# ភាសាកាយវិការ

មហាសេដ្ឋីភាគច្រើន ដឹងពីវិធីដែលអាចទាក់ទាញចំណាប់អារម្មណ៍ និងភាពជឿជាក់ពីអ្នកស្តាប់។ ដូច្នេះហើយពួកគេតែងតែមានភាសាកាយវិការផ្ទាល់ខ្លួនរៀងៗខ្លួន ដើម្បីឱ្យការនិយាយរបស់ពួកគេកាន់តែទាក់ទាញ មានអ្នកចូលចិត្ត និងយកចិត្តទុកដាក់ស្តាប់ជាដើម ។

ភាសាកាយវិការ

# មិនសូវមើលទូរទស្សន៍

គេថាអ្នកមានមើលទូរទស្សន៍តិចជាងអ្នកក្រ នោះក៏ដោយសារតែអ្នកមានទ្រព្យសម្បត្តិ ឬមហាសេដ្ឋីពួកគេមានការរវល់ច្រើននឹងការងារ និងការរកស៊ី ហើយប្រសិនជាពួកគេមានពេលទំនេរ ពួកគេនឹងយកពេលទៅអានសៀវភៅ ដើរកម្សាន្ត ហាត់ប្រាណ ឬមានទំនាក់ទំនងជាមួយមនុស្សនៅក្នុងសង្គមជាដើម។ សូម្បីតែមហាសេដ្ឋីវ័យក្មេងលោក Garret Gee ក៏មានទម្លាប់ជោគជ័យ៣ធំៗដែរដូចជា៖ ១ គឺការរកលុយ ២គឺរកគំនិតបង្កើតថ្មី និងទី៣គឺការមានសុខភាពល្អ។

មិនសូវមើលទូរទស្សន៍ យកពេលទំនេរលេងកីឡា

#មានគម្រោងច្បាស់លាស់

អ្នកមាន និងមហាសេដ្ឋីភាគច្រើនតែងតែនិយាយថា មិនជាបញ្ហាលុយដែលបានបាត់បង់ ឬខាតបង់គង់តែយកមកវិញបាន ។ តែលុយវាគង់តែមិនអាចត្រលប់មកវិញបាន ថែមទាំងមិនអាចទទួលបានភាពជោគជ័យរាល់ការងារផ្សេងៗទៀតផងដែរ ប្រសិនជាយើងគ្មានគម្រោងច្បាស់លាស់មួយសម្រាប់ជីវិត។ ដូច្នេះហើតបានជាបុគ្គលល្បី និងលំដាប់មហាសេដ្ឋីមិននឹងធ្វើអ្វីៗពួកគេតែងតែរៀបផែនការច្បាស់លាស់ណាស់ មិនថាតែពេលវេលា អ្វីដែលត្រូវធ្វើ និងការកំណត់គោលដៅប្រចាំថ្ងៃជាដើម។

មានគម្រោងច្បាស់លាស់

ចុះមិត្តអ្នកអានវិញអាចធ្វើបានដែរឬក៏អត់? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]