ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា ពិធីការិនីដ៏ឆ្នើម អ្នកនាង យុគ ចិន្ដា បានចូលប្រឡូកក្នុងវិស័យជាពិធីការិនី អស់រយៈពេលជាឆ្នាំមកហើយ ប៉ុន្តែតារាស្រីរូបនេះ នៅតែទទួលបានការគាំទ្រពីសំណាក់មហាជនដដែល។

មិនត្រឹមតែប៉ុណ្ណោះ មួយរយៈក្រោយមកនេះ ទីផ្សារការងារសិល្បៈក្នុងប្រទេសរបស់ អ្នកម្ដាយសម័យថ្មីរូបនេះ ហាក់ទទួលបាននូវកម្មវិធីផ្លូវការធំៗជាច្រើនផងដែរ។

ជាក់ស្ដែង ស្របពេលជាមួយនឹងការងារសិល្បៈក្នុងស្រុកកាន់តែរីកលូតលាស់ ស្រាប់តែកាលពីពេលថ្មីៗនេះ ពិធីការិនី អ្នកនាង យុគ ចិន្ដា បានទទួលឱកាសថតស្ពតពាណិជ្ជកម្មដ៏ធំមួយ នៅឯក្រៅប្រទេស ដោយក្នុងនោះដែរតារាស្រីរូបនេះ បានសរសេររៀបរាប់នៅក្នុងបណ្ដាញសង្គមរបស់នាង មុននឹងហោះហើរថា« អរុណសួស្តីចាស់ ! ដល់ពេលវេលាបំពេញកិច្ចការងារទៀតហើយ អរគុណដល់ម្ចាស់ផលិតផលដែលផ្តល់ទំនុកចិត្ត និងការជឿជាក់សំរាប់ស្នាដៃការងារកន្លងមករបស់នាងខ្ញុំ សង្ឃឹមថាឆ្នាំថ្មីនេះស្ពតដ៏ថ្មីមួយនេះនឹងរឹតតែល្អឥតខ្ចោះបន្ថែមទៀត»។

យ៉ាងណាមិញ នេះគឺជាជោគជ័យមួយសម្រាប់ អ្នកនាង យុគ ចិន្តា ដែលមានឱកាស​ឆក់យកការងារសិល្បៈ នៅឯក្រៅប្រទេស មិនឲ្យចាញ់តារាក្មេងៗជំនាន់ក្រោយៗនេះប៉ុន្មាននោះទេ៕ 

យុគ ចិន្ដា
យុគ ចិន្ដា និងកូនស្រី
យុគ ចិន្ដា
សារ យុគ ចិន្ដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យុគ ចិន្តា