ភ្នំពេញ៖ ជីវិតឯកជនរបស់កំពូលតារាចម្រៀងសំនៀងផ្អែម កញ្ញា មាស សុខសោភា ត្រូវបានគេសម្គាល់ឃើញថា នាងពិតជាកម្របើកបង្ហាញឲ្យទស្សនិកជនបានជ្រាបខ្លាំងណាស់​ ទាំងដែលមានតារាខ្លះ ព្យាយាមបង្អួតទ្រព្យសម្បត្តិ។

ដោយឡែក  ស្រាប់តែយប់មិញនេះម្ចាស់បទ«បំពេរម្ដាយ» រូបនេះ បានបង្ហាញខ្លួន ក្នុងកម្មវិធីខួបកំណើតមួយកន្លែង ដោយនាងបានរៀបចំតុបតែងខ្លួនយ៉ាងស្រស់ស្អាត គួរជាទីគយគន់។ ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គ្រប់គ្នាបានចាប់អារម្មណ៍ឃើញថា ចូលរួមខួបកំណើតមិត្តលើកនេះ មាស សុខសោភា លេងបញ្ចេញគ្រឿងអលង្ការសុទ្ធតែជា ម៉ូតឈុតពេជ្រដែលមានតម្លៃថ្លៃ ឡើងចែងចាំងភ្នែកតែម្ដង ។ 

មើលចុះ មិនមែនលំៗទេណា គ្រាន់តែឃើញរូបភាពទាំងនេះភ្លាម អាចឲ្យប្រិយមិត្តដឹងច្បាស់ថា ជីវិតរស់នៅរបស់តារាស្រីរូបនេះ ពិតជាមានសម្បូរបែបខ្លាំងមិនធម្មតានោះទេ ព្រោះមិនថាក្រវិល ចិញ្ចៀន កងដៃ របស់នាង សុទ្ធសឹងតែជាគ្រឿងអលង្ការ ដាំពេជ្រធំៗទាំងអស់៕

ចង់ជ្រាបច្បាស់តាមដានរូបភាពទាំងអស់គ្នា៖

មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា