បារាំង: តារាភេទទី ៣ដ៏ល្បីល្បាញ នាង Poy Treechada ហៅ Nong Poy បានធ្វើឲ្យ អ្នកគាំទ្រភាគច្រើន មានការចាប់អារម្មណ៍ជាខ្លាំង ទៅលើរូបសម្រស់របស់នាង ព្រោះ នាងស្ទើរតែ ដូចនារីពិត ១០០ភាគរយ ទៅហើយ មិនថា តាំងពីរូបរាង ឬមុខមាត់ នោះទេ។​

Poy Treechada

ជាក់ស្តែង ដូចជាកាលពីពេលប៉ុន្មានថ្ងៃមុននេះ នាងក៏ត្រូវបានអញ្ជើញចូលរួមក្នុងកម្មវិធីអន្តរជាតិមួយ ដោយមានឈ្មោះថា Giambattista Valli នៅឯប្រទេសបារាំង។ ហើយនៅក្នុងកម្មវិធីនោះដែរ នាថ្ងៃទីមួយ នាងក៏បានស្លៀកពាក់ឈុតឯកសណ្ឋាន ពណ៌ខ្មៅ​ ជាមួយនឹងខោជើងវែង រីឯសម្រាប់ថ្ងៃទី ពីរវិញ នាងក៏បានពាក់អាវធំក្រៅ ពណ៌សាច់ ព្រមជាមួយរ៉ូបវែង ខាងក្នុង យ៉ាងស្រស់ស្អាត ថែមទៀតផង។ 

Poy Treechada

ជាមួយគ្នានេះដែរ ទាំងអស់នេះ ក៏កាន់តែធ្វើឲ្យអ្នកគាំទ្ររបស់នាង មានការកោតសរសើរ ចំពោះរូបរាង ព្រមទាំងមុខមាត់របស់នាង ដែលមានលក្ខណៈសាកសម គ្រប់ម៉ូតសម្លៀកបំពាក់របស់ស្រី្ត បែបនេះ។ ព្រោះថា ថ្វីបើ​ នាងជាតារាស្រីកែភេទ ក៏ពិតមែន ប៉ុន្តែ នាងក៏នៅតែអាចតុបតែងខ្លួន យ៉ាងស្រស់ស្អាត ដូចជានារីពិតៗ បែបនេះ តែម្តង ផងដែរ៕

ខាងក្រោមនេះ ជាសំណុំរូបភាពរបស់នាង នៅឯប្រទេសបារាំង:

Poy Treechada
Poy Treechada
Poy Treechada
Poy Treechada
Poy Treechada

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]