ខេត្តបាត់ដំបង ៖ ​បុរសវ័យ​ជាង​ពាក់​កណ្តាល​ជីវិត​ម្នាក់​ដែល​មាន​របរ​ជា​​គ្រូ​ទាយ​ផង ​នោះ​ត្រូវ​បាន​សមត្ថ​កិច្ច​​ចាប់​ខ្លួន​កាលពី​ល្ងាច​​ថ្ងៃទី​​១៤ មីនា ​២០១២ ​នៅសង្កាត់​​​អូរ​ចា ​​ក្រុង​បាត់​ដំបង ​ដោយ​​ជាប់​ពាក់​ព័ន្ធ​​ករណី​​រំលោភ​បំពាន​ផ្លូវភេទ​ដែល​ពេល​នេះ​នារី​រង​គ្រោះ​​បង្កើត​​បាន​កូន​ប្រុស​១ អាយុ​ជាង​២​ខែ​​យ៉ាង​​អាថ៌​កំបាំង ។

ម​ន្ត្រី​នគរបាល​​ព្រហ្ម​ទណ្ឌ​កម្រិត​​ធ្ងន់​បាន​និយាយថា ​កម្លាំង​នគរបាល​​ក្រុង​បាន​ចាប់​ខ្លួន​បុរស​​ដែល​​ជា​​គ្រូទាយ​​​ឈ្មោះ​សេង ភូមិន អាយុ​​៥៦​ឆ្នាំ ​។ រីឯ​នារី​រង​គ្រោះ​​ឈ្មោះ​ឆ.គ អាយុ​​១៧​ឆ្នាំ ​ប៉ុន្តែ​​ក្នុង​អង្គ​ហេតុ ​គឺ​នាង​ត្រូវ​បុរស​គ្រូ​ទាយ​​លួង​លោម​រំលោភ​​សេព​សន្ថវៈ​​តាំងពី​នាង​អាយុ​​​១៦ឆ្នាំ​ ពេល​នេះ​នាង​បង្កើត​បាន​​​​កូន​ប្រុស​ម្នាក់​​អាយុ​ជាង​២​ខែ​ហើយ ។  អ្នក​ស្រី​ជូន រ៉ាឌី អាយុ​​៥៥​ឆ្នាំ ជាអតីត​​ភរិយា​របស់​ជន​សង្ស័យ និង​ជា​ម្តាយ​របស់​នារី​រង​គ្រោះ​​បាន​ប្រាប់​សមត្ថ​កិច្ច​ថា រូបគាត់​ និង​ឈ្មោះ​​សេង ភូមិ​ន ​បាន​លែង​លះ​គ្នា​​ជិត​២០​ឆ្នាំ​​ហើយ ​​ក្រោយ​មក​អ្នក​ស្រី​បាន​​យក​ប្តី​ម្នាក់​ទៀត និង​​​​បង្កើត​បាន​កូន​ស្រី​២​នាក់​ដែល​​នាងឆ.គ ជា​កូន​ច្បង ។ ​គាត់​បន្ត​ថា ​ក្រោយ​មក​ប្តី​​ក្រោយ​​បានស្លាប់​ ហើយ​រូប​គាត់​​ចេញ​ទៅ​រក​ស៊ី​ឆ្ងាយ​​ក៏បាន​យក​កូន​ស្រី​ជា​កូន​រប​ស់​ប្តី​​ក្រោយ​​ទៅ​ផ្ញើ​​អតីត​ប្តី​មុន​ជា​គ្រូទាយ​​ឱ្យ​ជួយ​ថែទាំ ។ លុះ​​ក្រោយ​​មក​ស្រាប់តែ​មាន​រឿង​បែប​​នេះ​តែ​ម្តង ។ ​ពេល​កូន​ស្រី​ក៏មាន​​ផ្ទៃ​ពោះ​​បាន​ប៉ុន្មាន​​ខែ​អ្នក​ស្រី​បាន​ដឹង ហើយ​ពេល​សួរ​នាំ​កូន​ស្រី​ប្រាប់​ថា​ ​មាន​គេចាប់​​នាង​រំលោភ​​ពេល​ទៅ​រៀន។ ​នាង​​ព្យា​យាម​លាក់​រឿង​នេះ ។

អ្នក​ស្រី​រ៉ាឌី បាន​បញ្ជាក់ថា ​រឿង​នេះ​បាន​បែក​ការណ៍​​កាលពី​ប៉ុន្មាន​​ថ្ងៃ​មុន​ ក្រោយ​ពី​កូន​ស្រីគាត់​បង្កើត​បាន​កូន​ប្រុស​រួច​នាំ​នាង​ទៅ​លេង​​សាច់​ញាតិ​នៅ​ក្រុង​ប៉ោយប៉ែត ​ហើយ​ត្រូវ​សាច់​ញាតិ​​សួរ​ដេញដោល​ ទើប​នាង​និយាយ​ការ​ពិត ហើយក៏​មក​ប្តឹង​សមត្ថ​កិច្ច​ឱ្យ​ចាត់​ការ​តាម​ច្បាប់​តែ​ម្តង​ទៅ ៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]