ចិន៖ ប្រិយមិត្តដែលស្នេហាវិស័យរឿងភាគចិន ប្រាកដជាស្គាល់ នាងDilraba Dilmurat ច្បាស់ ដែលបច្ចុប្បន្ន នាងកំពុងតែវាយលុក ទីផ្សារសិល្បៈខ្លាំង ដែលរឿងភាគចិន ភាគច្រើន គឺនាង សុទ្ធតែបានដើរតួឯកទាំងអស់។

ទន្ទឹមនឹងការទទួលបានជោគជ័យ ក្នុងសិល្បៈនេះផងដែរ បើក្រឡេកមើលជីវិតឯកជនរបស់ តារាស្រីរូបនេះ ក៏មិនណយដែរ ដែលរស់នៅក្នុងភូមិគ្រឹះ ធំដូចជា វិមាន និងមានរថយន្តទំនើបជិះ មិនឲ្យចាញ់ តារាផ្សេងៗនោះទេ។  ជាពិសេស បើតាមប្រភពព័ត៌មានបរទេស នាង អាចរកប្រាក់ចំណូល ពីការថតរឿង បានយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងមួយឆ្នាំៗ ដែលបច្ចុប្បន្ន នាងអាចឈរក្នុងលំដាប់តួលេខ ជាតារាប្រចាំប្រទេសចិន ដែលមានជាងគេ។

ប៉ុន្តែអ្វីដែលចាប់អារម្មណ៍ ទ្រព្យសម្បត្តិ ឬសម្ភារៈផ្សេងៗ ដែលជារបស់Dilraba គឺនាងមិនដែលអួតបង្ហាញ តាមបណ្តាញសង្គមនោះទេ  ភាគច្រើន ផុសតែ រូបស្អាតៗរបស់នាងតែប៉ុណ្ណោះ។ សូម្បីតែ ម៉ូតផ្ទះ ដែលនាងកំពុងតែនៅសព្វថ្ងៃ ក៏ស្ទើរតែគ្មានអ្នកណាដឹងឡើយ។

ចំណុចនេះហើយ បានធ្វើឲ្យ អ្នកគាំទ្រជាច្រើននាក់ សរសើរពីចរិតរបស់នាង ដែលជាអ្នកមានលាក់មុខ មិនងាយបង្ហាញ បើទោះបីជា នាងជាប់ ជាតារាអ្នកមានទ្រព្យក៏ដោយ៕

Dilraba Dilmurat
Dilraba Dilmurat
Dilraba Dilmurat
Dilraba Dilmurat
Dilraba Dilmurat
Dilraba Dilmurat

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]