បរទេស៖ គ្រាប់បាល់កាប់បកពីក្រោយចូលទីយ៉ាងស្អាតរបស់ខែ្សប្រយុទ្ធឆ្នើម Cristiano Ronaldo ឲ្យក្រុមអធិរាជស Real Madrid ក្នុងវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League ទល់នឹងក្រុម Juventus ត្រូវបានជាប់ជាគ្រាប់បាល់ល្អជាងគេប្រចាំរដូវកាលសម្រាប់ឆ្នំា២០១៨។ 

បកចេកពីក្រោយរបស់ Ronaldo

មានគ្រាប់បាល់អស្ចារ្យជាច្រើនក្នុងអាជីពរបស់គេ ប៉ុន្ដែគ្រាប់បាល់នេះ ត្រូវបានប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់គិតថាជាគ្រាប់បាល់ល្អជាងគេក្នុងអាជីពរបស់គេ ខណៈគ្រាប់បាល់នេះក៏ទទួលបានសម្លេងគាំទ្រយ៉ាងច្រើន ពីសំណាក់អ្នកបោះឆ្នោតផងដែរ។

កីឡាករវ័យ៣៣ឆ្នាំនេះ បាននិយាយក្នុងបទសម្ភាសមួយនិយាយអំពីគ្រាប់បាល់មួយនេះថា៖ «ក្នុងគំនិតរបស់ខ្ញុំ វាជាគ្រាប់បាល់ដ៏អស្ចារ្យមួយក្នុងអាជីពរបស់ខ្ញុំ។ ជាការពិតណាស់ នៅពេលដែលមនុស្សនៅទីនោះ ចាប់ផ្ដើមទះដៃអបអរគ្រាប់បាល់របស់ខ្ញុំ ខ្ញុំមានអារម្មណ៍ថាពិតជាប្លែក។ វាជាក្ដីរីយរាយមួយក្នុងអាជីពរបស់ខ្ញុំ»។  

Ronaldo បានស៊ុតបញ្ចូលទី២គ្រាប់ ពេលប៉ះ Juventus នៅលើទឹកដីអ៊ីតាលី មុនពេលបន្ថែម១គ្រាប់នៅជើងទី២ ក្នុងវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ធំជាងគេរបស់អឺរ៉ុបរដូវកាលមុន៕ 

Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]