(ភ្នំពេញ)៖ តារាចម្រៀងរ៉េប មានស្ទីលនៃការតុបតែងខ្លួន តាមបែបបរទេស លោក ងួន ច័ន្ទដេវីត ហៅ ជី ដេវីត មួយរយៈចុងក្រោយនេះ ហាក់បីដូចជាជោគជ័យខ្លាំង នៅក្នុងវិស័យសិល្បៈ និងទទួលបានប្រជាប្រិយភាពខ្លាំងឡើងៗ ពីសំណាក់មិត្តយុវវ័យ តាមរយៈបទចម្រៀងថ្មីៗរបស់លោក។ ក្នុងរយៈពេលដ៏ខ្លី តារាចម្រៀងរ៉េប ជី ដេវីត អាចឈរជើងនៅលើវិស័យសិល្បៈ បានយ៉ាងរលូន ជាពិសេសក្រោយពេលចាប់ដៃគូជាមួយកញ្ញា ទេព បូព្រឹក្ស ដែលជាគូស្នេហ៍នឹងគ្នា។ យ៉ាងណាមិញ តារាចម្រៀងរ៉េបវ័យក្មេងរូបនេះ តែងតែមានបទចម្រៀងនិពន្ធថ្មី ជាបន្តបន្ទាប់ សម្រាប់ចែកជូនដល់ទស្សនិកជន ខណៈថ្មីៗនេះ លោកបានបញ្ចេញនូវបទចម្រៀងមួយបទទៀតហើយ មានចំណងជើងថា «IT កម្សត់លិឍ» ពោរពេញទៅដោយអត្ថន័យចាក់ដោត ចំបេះដូងអ្នករៀនជំនាញ IT មិនស្ទើរទេ។

ជាការពិតណាស់ បទចម្រៀង «IT កម្សត់លិឍ» ជាបទចម្រៀងមួយបទ ជាចង្វាក់រ៉េប មានអត្ថន័យរៀបរាប់ពីជីវិត ស្នេហាអ្នករៀន អាយធី ដែលមិនមានស្នេហា ឬអាចហៅថា អត់លិឍ រយៈពេលយ៉ាងយូរ ក៏ស្រាប់តែបានជួបស្នេហ៍វិញ ដែលជាស្រីតែម្នាក់នៅក្នុងថ្នាក់រៀន ដែលចម្រៀងនេះ កំពុងតែឆក់យកបេះដូងអ្នកទស្សនា ពិសេសនិសិ្សត អាយធី បន្តិចម្ដងៗហើយ ។

យ៉ាងណាមិញ បទចម្រៀងមួយបទនេះ កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់មិត្តៗយុវវ័យ អ្នកនិយមលេងបណ្ដាញសង្គម ពិសេសគឺបាញ់ចំដើមទ្រូងអ្នករៀន អាយធី តែម្ដង ដោយវីដេអូបទចម្រៀងមួយបទនេះ បានបង្ហោះចូលក្នុងបណ្ដាញសង្គម បានតែប៉ុន្មានម៉ោងតែប៉ុណ្ណោះ តែមានអ្នកចូលទស្សនាច្រើន គួរឲ្យកត់សម្គាល់។

គួរបញ្ជាក់ថា លោក G-Devith ជាតារាចម្រៀងប្រុសមួយដួង ដែលមានភាពល្បីល្បាញ ព្រមទាំងមានប្រជាប្រិយភាពខ្លាំង នៅក្នុងសង្គមសិល្បៈ និងជាតារាមួយដួងដែលពោរពេញ ទៅដោយទេពកោសល្យ ទាំងនិពន្ធ ទាំងច្រៀង ខណៈរាល់បទចម្រៀងរបស់លោកសុទ្ធសឹង តែទទួលបានការគាំទ្រ។ គាប់ជូនជាមួយនឹងប្រជាប្រិយភាព កំពុងតែលោតឡើងនេះ លោក ជី ដេវិត ក៏ទើបតែបង្ហាញគូស្នេហ៍ជាសាធារណៈ គឺកញ្ញា ទេព បូព្រឹក្ស ដែលធ្វើឲ្យមហាជន ជាពិសេសយុវវ័យ សម្ដែងក្ដីត្រេកអរ ព្រោះគិតថា ពួកគេពិតជាស័ក្តិសមគ្នាឥតខ្ចោះ៕

ដេវីត
ដេវីត
ដេវីត

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត