ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា ជីវិតឯករបស់មេម៉ាយចាយរាង អ្នកនាង ភិន សុដាលីស គឺពោរពេញទៅភាពឡូយឆាយ ដោយមានទាំងផ្ទះវីឡានៅ មានរបស់ប្រើប្រាស់សុទ្ធសឹងតែប្រ៊េនៗ រថយន្តទំនើប ហើយជាពិសេសមានមុខជំនួញក្នុងដៃផ្ទាល់ខ្លួនថែមទៀតផង។

តែយ៉ាងណាមិញ ស្របពេលជីវិតរឹតមានភាពសម្បូរបែប តារាសម្ដែងស្រី អ្នកនាង ភិន សុដាលីស បានប្រើជីវិតយ៉ាងសប្បាយរីករាយរបស់ខ្លួន ទៅដើរកម្សាន្តក្រៅប្រទេសជាលក្ខណៈឯកជន ជាញឹកញាប់ផងដែរ។

ជាក់ស្ដែង រឿងមួយដែលធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ខ្លាំងទៅលើ អ្នកនាង ភិន សុដាលីស គឺគ្រប់ពេលដែលនាងដើរលេងក្រៅប្រទេសម្ដងៗ ចំពោះការស្លៀកពាក់របស់នាង ដែលភាគច្រើនគេតែងតែ សង្កេតឃើញថានាងហាក់និយមចូលចិត្តស្លៀកពាក់បែបសាមញ្ញៗ ជាលក្ខណៈបែបយុវវ័យ តែប៉ុណ្ណោះ ដោយមិនសូវចូលចិត្តបង្អួតភាពឡូយឆាយ នឹងការស្លៀកពាក់ ដូចទៅនឹងអ្នកដទៃនោះទេ។

ទាំងនេះបង្ហាញឲ្យឃើញថា ទោះបីជាតារាស្រីរូបនេះ ជាកូនអ្នកមានទ្រព្យ និងជាថៅកែស្រីវ័យក្មេងមែនពិត តែរូបនាងនៅតែពេញចិត្តនឹងជីវិតបែបសាមញ្ញៗ ជាជាងជីវិតបែបឡូយឆាយរបស់ខ្លួន ដោយនេះពិតជាខុសប្លែកពីតារាមួយចំនួន ដែលនិយមតុបតែងខ្លួន បែបហាយសូរ ដើម្បីឲ្យសាកសមនឹងជីវិតដ៏សម្បូរបែបរបស់ពួកគេ៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាកម្រងរូបភាពខាងក្រោម៖ 

ភិន សុដាលីស
ភិន សុដាលីស
ភិន សុដាលីស
ភិន សុដាលីស
ភិន សុដាលីស
ភិន សុដាលីស
ភិន សុដាលីស
ភិន សុដាលីស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ភិន សុដាលីស