អាមេរិក៖ ក្រុមហ៊ុន Infiniti បានបង្ហាញរថយន្តចុងក្រោយបង្អស់ និងជាគំរូដំបូងរបស់ខ្លួនដែលមានកៅអីមួយ ដ៏ភ្លឺរលើបរលោងឈ្មោះ Concept 10 ដែលបង្កប់នូវគោលគំនិតអំពីរថយន្តប្រណីតដើរដោយអគ្គិសនី ដោយរចនារូបរាងតាមម៉ូតស៊េរីចាស់ នៅក្នុងពិធីពិពណ៌រថយន្តប្រចាំសប្តាហ៍នៅក្រុង ម៉ុងតេរី រដ្ឋកាលីហ្វរញ៉ា កាលពីថ្ងៃសុក្រ។ 

រថយន្តស្ព័រ Concept 10 ដែលដើរដោយអគ្គិសនី

ដោយយកគំរូតាមឡានល្បឿនលឿនស៊េរីចាស់មួយ រថយន្តពណ៌ប្រាក់នេះមានកន្លែងអង្គុយតូចមួយចំហដំបូល និងបំពាក់ដោយចង្កូតមានម៉ូតដូចឡានប្រណាំង ឈ្នាន់បុកល្បឿន និងហ្វ្រាំង។ 

រថយន្តស្ព័រ Concept 10 ដែលដើរដោយអគ្គិសនី

ជំនួសឱ្យកៅអីអ្នករួមដំណើរ អ្នកផលិតបានតម្លើងបំពង់ខ្យល់ធំមួយ ដែលអាចឱ្យខ្យល់ចេញចូលតាមគូទរថយន្ត ដើម្បីជួយរក្សាកម្តៅអាគុយ និងម៉ូទ័រឱ្យនៅត្រជាក់ ហើយការឌីហ្សាញប្រើពេលតែ ៤ ខែប៉ុណ្ណោះ ដោយស្នាដៃរបស់ក្រុមរចនាម៉ូតនៅស្ទូឌីយោក្នុងប្រទេសជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ 

រថយន្តស្ព័រ Concept 10 ដែលដើរដោយអគ្គិសនី

គួរបញ្ជាក់ថា ចាប់ពីឆ្នាំ ២០២១ ទៅ រាល់រថយន្តថ្មីៗរបស់ Infiniti នឹងដំណើរការដោយអគ្គិសនីសុទ្ធសាធ។ ថ្វីបើវាគ្រាន់តែជាគំរូដំបូង និងទំនងមិនត្រូវផលិតសម្រាប់លក់ ក៏រថយន្ត Concept 10 នេះជាអ្នកបង្ហាញថា ការឌីហ្សាញអ្វីក៏អាចទៅរួច ដែលម្ចាស់ក្រុមហ៊ុនផលិត ចង់ឱ្យម្ចាស់កម្មសិទ្ធិចាប់ផ្តើមពាក់ព័ន្ធជាមួយរថយន្តអគ្គិសនី។ 

រថយន្តស្ព័រ Concept 10 ដែលដើរដោយអគ្គិសនី

លោក Karim Habib នាយកផ្នែកឌីហ្សាញរបស់ក្រុមហ៊ុន Infiniti និងធ្លាប់ធ្វើការជាមួយ IBM បានលើកឡើងថា “បាទ យើងនឹងប្តូរទៅជាអគ្គិសនី ប៉ុន្តែយើងចង់បានភាពសោមនស្សពីការជិះរថយន្តអគ្គិសនី។ ដូច្នេះ មានអ្វីល្អជាងការយករថយន្តប្រណាំង មកបង្ហាញគំនិតនេះទៀតនោះ?៕

រថយន្តស្ព័រ Concept 10 ដែលដើរដោយអគ្គិសនី

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]