ភ្នំពេញ៖ មួយរយៈនេះនៅលើបណ្តាញសង្គម អ្នកគាំទ្រតែងតែសង្កេតឃើញថា អ្នកម្តាយកូនមួយ ក៏ដូចជាពិធីការិនីដ៏មានប្រជាប្រិយភាព អ្នកនាង សុខ សោម៉ាវត្តី និងគូស្នេហ៍ ដែលជាកីឡាករសង្ហា លោក លី វ៉ាហេទ តែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នា ជារឿយៗ ធ្វើឲ្យមហាជនមិនតិចនាក់នោះទេ លួចច្រណែននឹងស្នេហាអ្នកទាំងពីរ។

យ៉ាងណាមិញ ក្នុងឱកាសថ្ងៃកំណើតមិត្តស្រីបណ្ដូលចិត្ត កម្លោះសង្ហារូបនេះ ក៏មិនភ្លេច Surprise ថ្ងៃកំណើតឲ្យនាង ជាមួយនំខេកយ៉ាងស្រស់ស្អាត ធ្វើឲ្យអ្នកនាង សុខ សោម៉ាវត្តី   សប្បាយចិត្តខ្លាំង ដល់ថ្នាក់ញញឹមបិទមាត់មិនជិតទៅហើយ។

ដោយក្នុងនោះ វត្តី ក៏បានរៀបរាប់ទាំងអារម្មណ៍រំភើបថា៖ « រាំតែដាច់ចិត្ត Post រូបនិង Video នេះ ដោយសារម្ចាស់ខួប មុខក៏ស្អាត ឈុតក៏ស្អាតពេក ឡើងឈុតរាត្រី អគុណណាស់ដែលមកពីហត់មកពីស្វាយរៀងភ្លាម Surprise ឆ្លងថ្ងៃតែម្ដង អី្វដែលពិសេសនោះគឺយកកាដូ៣ពិន្ទុមកឲ្យទៀត អគុណបងៗទាំងអស់គ្នាផងដែរ.... អគុណណាស់ Beungketfamily គាត់ថាឆ្នាំមុនមិត្តភក្តិ យាយបុិអ្នករៀបចំ ឆ្នាំនេះBro សុំរៀបខ្លួនឯងម្ដង »

ទង្វើនេះរឹតតែអាចបញ្ជាក់យ៉ាងច្បាស់ថា ទំនាក់ទំនងស្នេហាតារាស្រីប្រុសមួយគូនេះ ពិតជាស្រលាញ់គ្នាខ្លាំងមិនធម្មតាឡើយ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

លី វ៉ាហេទ លេងSurprise សោម៉ាវត្តី ថ្ងៃកំណើត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី