ថៃ៖ ក្រោយពីបានចូលរោងជ័យភ្ជាប់ពាក្យ ជាមួយគូដណ្តឹងដ៏មានសម្រស់ស្រស់សោភារួចមក ឃើញថាតារាចម្រៀង លោកនី រតនា បានធ្វើឲ្យអ្នកគាំទ្រជាច្រើន ច្រណែនជាមួយនឹងសុភមង្គលរបស់លោកគ្រប់គ្នាតែម្តង ដោយសារតែលោកតែងតែបង្ហាញភាពផ្អែមល្ហែមនឹងគ្នាជានិច្ច។

ជាក់ស្តែង មួយរយៈពេលចុងក្រោយនេះឃើញថា តារារូបនេះបានដឹកដៃគូដណ្តឹងរបស់ខ្លួនដើរលេង ជាច្រើនកន្លែង នៅក្នុងប្រទេសខ្មែរ និងថែមទាំងផ្តិតយករូបភាពយ៉ាងផ្អែមល្ហែមនឹងគ្នា គួរឲ្យច្រណែន។

យ៉ាងណាមិញ កាលពីម្សិលមិញនេះ តារារូបនេះបានដឹកដៃគូដណ្តឹង ជាមួយនឹងគ្រួសារជាច្រើននាក់ នៅលើទឹកដីប្រទេសថៃ យ៉ាងមានសុភមង្គលខ្លាំងតែម្តង មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានបង្ហាញភាពផ្អែមល្ហែម និងភាពកក់ក្តៅចំពោះគូដណ្តឹង ធ្វើឲ្យមហាជនចង់លើសជាតិស្ករទៅហើយ។

បន្ទាប់ពីបានឃើញ រាល់រូបភាពដែលលោកបានបង្ហាញ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន កាន់តែចង់ឲ្យពួកគេទាំងពីរ ឆាប់រៀបការឆាប់ៗនេះផងដែរ៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖  

នី រតនា និងគូដណ្តឹង នៅក្រៅប្រទេស
នី រតនា និងគូដណ្តឹង នៅក្រៅប្រទេស
នី រតនា និងគូដណ្តឹង នៅក្រៅប្រទេស
នី រតនា និងគូដណ្តឹង នៅក្រៅប្រទេស
នី រតនា និងគូដណ្តឹង នៅក្រៅប្រទេស
នី រតនា និងគូដណ្តឹង នៅក្រៅប្រទេស
នី រតនា និងគូដណ្តឹង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី រតនា