រូបភាពដ៏គួរឲ្យខ្លាច របស់មហារីកដែលមាន សាច់ដុះចេញពីបារីមួយនេះ គឺជាការឃោសនាមួយរបស់រដ្ឋាភិបាលអង់គ្លេស ដែលមានបំណងចង់ឲ្យជនជាតិអង់គ្លេសទាំងអស់ ឈប់ជក់បារី។

ប្រតិបត្តការថ្មីរបស់ក្រសួងសុខភាព ដែលបានផ្សព្វផ្សាយថ្ងៃនេះ គឺបានឆ្លើយតបនឹងស្ថិតិ ដែលមួយភាគបី នៃអ្នកជក់បារី នៅតែគិតថា ការជក់បារីគ្មានការប៉ះពាល់ដល់សុខភាព។ ថ្វីបើគេដឹងថា ការជក់បារីអាចបណ្ដាលឲ្យ គ្រោះថ្នាក់ដល់ជីវិត ប៉ុន្ដែនៅតែមានកំណើននៃអ្នកជក់បារី ប្រមាណ ១០ម៉ឺននាក់ក្នុងមួយឆ្នាំ។ ប្រតិបត្តការចុងក្រោយនេះ គឺសំដៅទៅលើការជក់បារីតែ ១៥ដើម ក៏អាចបណ្ដាលឲ្យកើតមាន ជំងឺមហារីកដុះសាច់បានដែរ នេះជាសំដីចេញពីក្រសួងសុខភាព (DoH)។

មួយក្នុងចំណោមពីរ នៃអ្នកស្លាប់ដោយសារការជក់បារី ភាគច្រើនគឺបណ្ដាយមកពីជំងឺមហារីក។ យ៉ាងណាមិញ ប្រហែលជាពីរភាគបីនៃ ៨លាននាក់នៃអ្នកជក់បារី ចង់ផ្ដាច់បារីដែរ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះអ្នកជក់បារី?

កែរសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]