ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា ប្អូនប្រុស ឡុង លីគ័ង្គ គឺជាតារាចម្រៀងវ័យក្មេងម្នាក់ ដែលពោរពេញទៅដោយសមត្ថភាព ដោយស្ទីលច្រៀងបែបណាក៏ប្អូន អាចបកស្រាយបាន ដោយមិនធ្វើឲ្យអ្នកគាំទ្រខកបំណង លើប្អូននោះឡើយ។
ជាក់ស្ដែង អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ ស្រាប់តែថ្មីៗនេះអតីតបេក្ខភាព The Voice Kid រដូវកាលទី១ ប្អូនប្រុស ឡុង លីគ័ង្គ បានបញ្ចេញវីដេអូក្រៅឆាកមួយ ដោយបានបង្ហាញពីសមត្ថភាព សម្ដែងក្នុងឈុតដ៏កម្សត់មួយរបស់ប្អូន ដែលធ្វើឲ្យមហាជនគ្រប់គ្នា ស្ទើរតែទប់ទឹកភ្នែកមិនជាប់ បើទោះបីជាដឹងថានេះគ្រាន់តែជាការសម្ដែងក៏ដោយក្ដី។
ទន្ទឹមជាមួយគ្នានេះដែរ បន្ទាប់ពីបានទស្សនាវីដេអូខ្លីនេះរួច ក៏មានមហាជន និងជាពិសេសអ្នកគាំទ្រជាច្រើន របស់តារាចម្រៀងវ័យក្មេងរូបនេះ បានលាន់មាត់សរសើរគ្រប់គ្នា ពីសមត្ថភាពសម្ដែងដ៏ពូកែរបស់ប្អូន ដោយមិននឹកស្មានថា ក្រៅពីមានសមត្ថភាពច្រៀងហើយ ប្អូនប្រុស ឡុង លីគ័ង្គ ថែមទាំងមានទេពកោសល្យ សម្ដែងមិនធម្មតានោះឡើយ៕
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]