ភ្នំពេញ៖ អតីតតារាសម្តែងស្រីស៊ិចស៊ី ដ៏មានប្រជាប្រិយភាព អ្នកនាង ចរិយា ពេជ្រ បានឈប់ពីសិល្បៈ ទៅសាងសុភមង្គលរៀបការជាមួយស្វាមី ដែលរស់នៅជីវភាពយ៉ាងសម្បូរបែប គួរឲ្យច្រណែន រីឯសម្រស់ក៏កាន់តែស្អាតឡើង។

តួយ៉ាង ប្រិយមិត្តជាច្រើនក៏បានដឹងហើយថា តារារូបនេះមានសម្រស់យ៉ាងស្រស់ស្អាត រាងវិញក៏ស្រឡូនខ្លាំង សាច់សខ្ចី មិនចាញ់តារាដទៃនោះទេ។ តែពេលនេះខ្មែរឡូត នឹងបង្វែរអារម្មណ៍ប្រិយមិត្ត ទៅមើលសម្រស់ម្តាយបង្កើតរបស់តារារូបនេះវិញម្តង ។

ដោយរាល់ការតែងខ្លួនរបស់ម្តាយនាង គឺឡូយឆាយ និងស៊ិចស៊ីមិនណយទេ តែបើមើលសាច់វិញក៏សខ្ចី មិនចាញ់កូនស្រីនោះទេ មើលទៅពិតជាក្មេងស្អាតខ្លាំងមែនទែន។ ជាពិសេសនោះគឺជីវិតឯកជនរបស់ម្តាយនាង គឺហាយសូរខ្លាំង ប្រើប្រាស់របស់ល្អ មានគ្រឿងអលង្ការពាក់ជ្រែកខ្លួនតែម្តង។ មិនត្រឹមតែប៉ុណ្ណោះ បច្ចុប្បន្នម្តាយរបស់តារារូបនេះ ក៏ជាថៅកែស្រីហាងថែរក្សាសម្រស់មួយផងដែរ។

ក្រោយពីបានឃើញរូបភាព ក៏ដូចជាសម្រស់ម្តាយនាង បានធ្វើឲ្យមហាជនជាច្រើន សឹងមិនជឿទេថា ម្តាយរបស់នាងមានសម្រស់ស្អាត និងនៅក្មេងបែបនេះនោះទេ។ ហើយក៏មានអ្នកខ្លះ ច្រឡំស្មានតែបងស្រី ក៏មានដែរ៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖  

ចរិយា ពេជ្រ និងម្តាយ
ចរិយា ពេជ្រ និងម្តាយ
ចរិយា ពេជ្រ និងម្តាយ
ចរិយា ពេជ្រ និងម្តាយ
ម្តាយចរិយា ពេជ្រ
ម្តាយចរិយា ពេជ្រ
ម្តាយចរិយា ពេជ្រ
ម្តាយចរិយា ពេជ្រ
ម្តាយចរិយា ពេជ្រ
ម្តាយចរិយា ពេជ្រ
ម្តាយចរិយា ពេជ្រ
ម្តាយចរិយា ពេជ្រ
ម្តាយចរិយា ពេជ្រ
ចរិយា ពេជ្រ និងម្តាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចរិយា ពេជ្រ