ភ្នំពេញ៖ ពិធីការិនីដ៏មានប្រជាប្រិយភាព កញ្ញា ដួង ហ្សូរីដា បានជួបរឿងដ៏ហួសចិត្តមួយនឹកស្មានដល់ ដោយមានចោរម្នាក់ បានលួចដោះស្លាកលេខរថយន្តរបស់នាង ទាំងមុខ ទាំងក្រោយ កាលពីវេលាម៉ោង០២:១៥នាទីទៀបភ្លឺនេះ នៅខាងមុខផ្ទះរបស់នាងផ្ទាល់តែម្ដង។

យ៉ាងណាមិញ ក្រោយពីហេតុការណ៍នោះបានកើតឡើង តារាស្រី កញ្ញា ឌួង ហ្សូរីដា បានសម្តែងការហួសចិត្ត និងមានភាពសោកស្តាយយ៉ាងខ្លាំង ចំពោះទ្រព្យសម្បត្តិ ដែលខ្លួនបាត់បង់ ដោយក្នុងនោះនាងបានសរសេររៀបរាប់នៅលើបណ្ដាញសង្គមថា « អស់សំណើច និង ហួសចិត្តទាំងព្រឹកនឹងលោកចោរ...! កញ្ចក់ឡាន អីមិនលួច មកលួចដោះផ្លាកឡានទាំងមុខនិងក្រោយយកទៅបាត់ធ្វើព្រងើយ ...! អាសូរតែផ្លាកឡានខ្ញុំនឹងលេខការ៉េ លេខហុងស៊ុយ លេខថ្លៃៗអីទៅមិនថាទេ លោកព្រះអើយ និយាយពីលេខអោយធម្មតាឲ្យសុទ្ធ គ្រាន់តែជាលេខកម្មង់ដែលជាតួលេខនៃភាពចងចាំរបស់ខ្ញុំតើ មើលមិនឃើញថាហេតុអ្វីគាត់ត្រូវមកលួច ហើយជំនាញខ្លាំងមែនទែន»។

ជាមួយគ្នានេះដែរ បើទោះបីជា ស្លាកលេខឡាននេះមិនមានតម្លៃថ្លៃ ដូចជាការបាត់រថយន្តក្តី ប៉ុន្តែអាចធ្វើឲ្យតារារូបនេះ មានហានិភ័យ នាពេលខាងមុខទៀត ដោយចោររូបនេះ អាចប្រើប្រាស់ ស្លាកលេខរថយន្តមួយនេះ យកទៅប្រព្រឹត្តអំពើទុច្ចរិត ឬអំពើខុសច្បាប់ផ្សេងៗ ទើបរូបនាងស្នើឲ្យសមត្ថកិច្ច មានវិធានការណ៍ភ្លាមៗ លើករណីនេះផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖

ឌួង ហ្សូរីដា
រថយន្ត ឌួង ហ្សូរីដា
សកម្មភាពចោរលួចស្លាករថយន្ត ឌួង ហ្សូរីដា
សកម្មភាពចោរលួចស្លាករថយន្ត ឌួង ហ្សូរីដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌួង ហ្សូរីដា