បរទេស៖ បើនិយាយពីជំនឿបុរាណរឿងត្រចៀក ប្រិយមិត្តអ្នកអានមួយចំនួនច្បាស់ជាជ្រាបហើយ ព្រោះចាស់ៗគាត់តែងតែមានតំណាលតៗគ្នាថា បើសិនជាអ្នកមានត្រចៀកប្រភេទបែបនេះ ឬបែបនោះ នោះអ្នកនឹងមានអាយុវែងយូរអង្វែងជាងមនុស្សធម្មតា។

តួយ៉ាង បើតាមក្បួនពេទ្យបុរាណចិនវិញក៏មានការទស្សន៍ទាយ ពីអាយុរបស់មនុស្សដូចគ្នាតាមរយៈការមើលលើត្រចៀក។ ប៉ុន្តែពួកគេអាចទស្សន៍សុខភាព តាមរយៈទម្រង់ត្រចៀកតែប៉ុណ្ណោះ ព្រោះថាត្រចៀកមានទំនាក់ទំនងពិសេស ជាមួយសិរីរាង្គខាងក្នុងទាំងប្រាំរបស់មនុស្សមានដូចជា ក្រលៀន តម្រងនោម ផ្នែកអណ្តើកនៃដងខ្លួនមនុស្ស ឈាមក្នុងថ្លើម និងទឹកថង់ប្រម៉ាត់។ ដូច្នេះហើយ បើសិនជាសេរីរាង្គទាំង៥នេះមានបញ្ហា នោះវានឹងបញ្ចេញសញ្ញាលើត្រចៀករបស់មនុស្សតែម្តង។

យ៉ាងណាមិញ តើត្រចៀកពិតជាអាចបង្ហាញពីអាយុកាលរបស់មនស្សពិតមែនទេ? ដើម្បីស្រាយចម្ងល់ ខាងក្រោមនេះ គឺជាការអះអាងដោយអ្នកគ្រូពេទ្យបុរាណចិន បាននិយាយថាបើសិនជាអ្នកមានលក្ខណៈត្រចៀក៣ខាងក្រោមនេះ នោះអ្នកនឹងមានអាចមានអាយុវែងយូរអង្វែង រស់នៅបានយូរ។

១. ត្រចៀកធំហើយមានរោមក្រាស់

គ្រូពេទ្យបុរាណចិនបាននិយាយថា ត្រចៀកគឺមានទំនាក់ទំនងពិសេសមួយ ជាមួយក្រលៀន ដូច្នេះហើយត្រចៀកធំ និងមានរោមក្រាស់ៗ នោះជាសញ្ញាបង្ហាញថាក្រលៀនរបស់អ្នកមានសុខភាពល្អ និងមិនងាយទទួលរងនូវជំងឺផ្សេងៗនោះទេ។ អ្នកត្រូវដឹងថា ក្រលៀនគឺមានសារៈសំខាន់សម្រាប់មនុស្ស ដូច្នេះហើយបើសិនជាក្រលៀនរបស់អ្នកមានសុខភាពល្អ នោះអ្នកក៏អាចរស់នៅយូរអង្វែងដូចគ្នា។ 

រូបតំណាង

២. ត្រចៀកស្តាប់លឺច្បាស់ល្អ

គ្រូពេទ្យបុរាណចិនបានរកឃើញថា អ្នកជំងឺភាគច្រើនដែលមានបញ្ហាក្រលៀន ពួកគេសុទ្ធតែមានការស្តាប់សម្លេងមិនសូវល្អ។ យ៉ាងណាមិញ គេបានបន្តទៀតថា ត្រចៀកស្តាប់លឺល្អឬមិនល្អ គឺឆ្លុះបញ្ចាំងច្បាស់ពីប្រព័ន្ធសុខភាពក្រលៀនរបស់លោកអ្នក។ ដូច្នេះហើយ បើសិនជាអ្នកមានបញ្ហា ស្តាប់មិនសូវលឺឬយ៉ាងណានោះ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ព្រោះថាអ្នកប្រហែលជាមានបញ្ហាផ្នែកក្រលៀនហើយ។ 

រូបតំណាង

៣. ត្រចៀករលោងស្អាត

បើសិនជាត្រចៀករបស់អ្នក មានដុំពកៗ ឬមានស្នាមគ្រឺមច្រើននោះ វាគែជាសញ្ញានៃជំងឺសរសែឈាមអារទែ។ ហើយបើសិនជាអ្នកមានត្រចៀក រលោងស្អាត គ្មានស្មានជ្រួញវិញ នោះបង្ហាញថាឈាមរបស់អ្នកកំពុងរត់បានល្អ គ្មានបញ្ហានោះទេ។ អ្វីដែលគួរឲ្យចំណាំទុកនោះ បើសិនជាត្រចៀករបស់អ្នកមានពណ៌ក្រហម ឬងងឹត នោះមានន័យថារាងកាយរបស់អ្នក កំពុងបង្ហាញសញ្ញានៃជំងឺខ្លាញ់រុំថ្លើមហើយ។

យ៉ាងណាមិញ លក្ខណៈទាំងបីខាងលើនៃត្រច្រៀក ឆ្លុះបញ្ចាំងពីបញ្ហាសុខភាពនៅក្នុងខ្លួនរបស់យើង។ បើសិនជាអ្នកមានត្រចៀកដូចប្រភេទបីខាងលើ នោះបង្ហាញថាអ្នកមានសុខភាពល្អ និងអាចរស់នៅយូរអង្វែង ប៉ុន្តែបើសិនជាអ្នកមានបញ្ហាខុសប្រក្រតី សូមប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញជាបន្ទាន់៕ 

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]