ភ្នំពេញ៖ ទំនាក់ទំនងស្នេហារវាងតារាប្រុសស្រីវ័យក្មេងកញ្ញា ទេព បូព្រឹក និង លោក ដេវីត កាន់តែមានភាពផ្អែមល្ហែមខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យអ្នកគាំទ្រលួចច្រណែជាខ្លាំង ។

តួយ៉ាង បើក្រឡេកមកចាប់អារម្មណ៍ស្នេហាអ្នកទាំង២វិញ គឺក៏បានសាងពន្លកស្នេហ៍ចេញពីទ្រនំរួមគ្នាអស់រយៈពេល២ឆ្នាំមកហើយដែរ។ អ្វីដែលពិសេសនោះ ក្នុងខួបឱកាសគម្រប់ស្នេហ៍ ដែលគេនិយមហៅ Anniversary នៅឆ្នាំនេះ កញ្ញារូបស្រស់សម្រស់បាន ទេព បូព្រឹក្ស ក៏មិនភ្លេចជូនកាដូដ៏មានតម្លៃដើម្បីបញ្ជាក់ពីទំហំចិត្ត ដល់មិត្តប្រុស នោះគឺខ្សែកដាំពេជ្រយ៉ាងស្រស់ស្អាត។

យ៉ាងណាមិញ បើទោះបីជាលោក ដេវីត មិនទាន់បានបញ្ជាក់ពីតម្លៃនៃកាដូនោះ ប៉ុន្តែគ្រប់គ្នាអាចដឹងបានយ៉ាងច្បាស់ថា តម្លៃខ្សែកដាំពេជ្រមួយខ្សែនេះ ពិតជាមានតម្លៃថ្លៃមិនខាន។

គួររម្លឹកដែរថា កំណើតស្នេហារបស់ ទេព បូព្រឹក និងដេវីត គឺផ្ដើមឡើងនាអំឡុងឆ្នាំ២០១៦ ហើយមកដល់ខែកញ្ញាខាងមុខនេះ ចំណងស្នេហាពួកគេបានរក្សា២ឆ្នាំមកហើយ៕

ទេព បូព្រឹក និងដេវីត
ដេវីត
ដេវីត និង បូព្រឹក្ស
ដេវីត និង បូព្រឹក្ស
កាដូ ដេវីត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស