ជាការពិត មនុស្សស្រី អាចនិយាយបានថា ពិបាកជាងបុរស លើការជ្រើសរើសសម្លៀកបំពាក់ ទៅតាមស្ថានភាព ពេលវេលា និងទីកន្លែង មិនមែន ចេះតែស្លៀកពាក់ ឲ្យតែរួចពីដៃនោះទេ។ ជាក់ស្តែង ដូចជា ការលេងខ្លួន ទៅកន្លែងធ្វើការក៏ដោយ បើទោះបីជា កន្លែងនោះ តម្រូវឲ្យបុគ្គលិកលេងខ្លួន Free Style ក៏ដោយ ក៏មិនមែនចេះតែបណ្តោយ លេងខ្លួន ទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួន។

ក្នុងនោះដែរ ក៏មានសម្លៀកបំពាក់មួយចំនួន ដែលអាចហាយសូរ ពេលពាក់នៅខាងក្រៅ តែមិនមែន ស្លៀកមកធ្វើការនោះទេ ហើយបើជាអ្នក ស្លៀកឈុតទាំងនោះ មកធ្វើការ ក៏ត្រូវគេមើលងាយខ្លាំង បើទោះបីជាអ្នកស្ថិតក្នុងតំណែងធំក៏ដោយ។

តោះទៅមើល ឈុតណាខ្លះនឹងត្រូវគេមើលងាយ ឲ្យតែអ្នកហ៊ានស្លៀកមកធ្វើការ៖

១) បញ្ចេញដើមទ្រូង៖ វាមិនសំខាន់ថា អ្នកមានដើមទ្រូង ឬក៏អត់នោះទេ តែវាជារឿងសំខាន់បំផុត ក្នុងការបិទបាំងដើមទ្រូងរបស់អ្នក ពេលមកធ្វើការ មិនមែនលេងខ្លួន ដូចទៅដើរលេងកម្សាន្តនោះទេ។ ក្នុងនោះ បើអ្នកពិតជាចង់ស្លៀកឈុតនោះខ្លាំងពេក អ្នកអាចពាក់អាវកាក់ក្នុង ដើម្បីបិទបាំង ដើមទ្រូងរបស់អ្នក។ 

ម៉ូតអាវ បញ្ចេញដើមទ្រូង

២) បញ្ចេញខ្នងក្រោយ៖ បើទោះបីជា ឈុតខាងមុខ សាមញ្ញ និងសុភាពប៉ុណ្ណាក៏ដោយ តែបើខ្នងក្រោយ ស៊ិចស៊ី បញ្ចេញសាច់ ក៏មិនមែនជារឿងល្អនោះទេ ហើយក៏មិនសាកសមឲ្យអ្នក តែងខ្លួនបែបនេះ ទៅធ្វើការដែរ។

ម៉ូត បញ្ចេញខ្នងក្រោយ

៣) ចំហដើមទ្រូងចំកណ្តាល៖ មកកន្លែងធ្វើការ មិនមែន មកដើរបង្ហាញម៉ូតនោះទេ ដូច្នេះការលេងខ្លួន បែបចំហដើមទ្រូង ជាជម្រើសដ៏អាក្រក់បំផុត ហើយបើអ្នក មានគម្រោងក្នុងការតែងខ្លួនបែបនេះ អាចបញ្ឈប់ជាបន្ទាន់ តែអ្នកអាចបង្វែរ ឈុតនេះ ទៅចូលរួមកម្មវិធីវិញ ប្រសើរជាង។ 

ក្នុងនោះ បើទោះបីជា អ្នកអស្ចារ្យនៅក្នុងកន្លែងធ្វើការប៉ុណ្ណាក៏ដោយ តែបើធ្វើខ្លួនបែបនេះ ប្រាកដនឹងធ្វើឲ្យគ្របយ៉ាងប្រែប្រួល ទៅតាមការស្លៀកពាក់របស់អ្នក ជាក់ជាមិនខាន។ ដូច្នេះអ្នកគួរតែ តែងខ្លួន ឲ្យសាកសមនឹង កិត្តិយសរបស់អ្នកក្នុងកន្លែងធ្វើការ។

ម៉ូតចំហដើមទ្រូងចំកណ្តាល

៤) ម៉ូតក.ជ្រៅ៖ បើទោះបីជា ម៉ូតសម្លៀកបំពាក់របស់អ្នក ស្អាតយ៉ាងណាក៏ដោយ ឲ្យតែជាប្រភេទក.ជ្រៅ ហួស ក៏អាចធ្វើឲ្យ មនុស្សគ្រប់គ្នា មើលមកអ្នក ក្នុងផ្លូវមិនល្អដែរ ដោយនាំគ្នាមើលងាយថា អ្នកលេងខ្លួន ហួសហេតុពេក គ្រាន់តែមកធ្វើការសោះ។

ម៉ូតអាវក.ជ្រៅ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]