ចិន៖ ក្រុមហ៊ុនអភិវឌ្ឍបច្ចេកវិទ្យារថយន្តបើកបរស្វ័យប្រវត្តិ Waymo បានបង្កើតក្រុមហ៊ុនមួយដែលខ្លួនជាម្ចាស់កម្មសិទ្ធិទាំងស្រុងឈ្មោះ Huimo Business Consulting Co កាលពីថ្ងៃទី ២២ ខែឧសភា ក្នុងតំបន់ពាណិជ្ជកម្មសេរីនៃទីក្រុងសៀងហៃ ជាមួយដើមទុនចុះបញ្ជីសរុប ៣.៥ លានយ័ន ឬ ៥០៩,១៦៥ ដុល្លារ។ នេះបើយោងតាមប្រព័ន្ធព័ត៌មានសាធារណៈអំពីសហគ្រាសជាតិ។ 

រថយន្តស្វ័យប្រវត្តិរបស់ក្រុមហ៊ុន Waymo

ក្រុមហ៊ុននេះផ្តោតលើការប្រឹក្សាផ្នែកធុរកិច្ច និងភស្តុភារ ក៏ដូចជាសេវាកម្មទាក់ទងនឹងការឌីហ្សាញ ព្រមទាំងការសាកល្បងគ្រឿងបន្លាស់រថយន្តដែលបើកបរដោយស្វ័យប្រវត្តិផងដែរ។ 

រថយន្តស្វ័យប្រវត្តិរបស់ក្រុមហ៊ុន Waymo

ការបោះទុនរបស់ក្រុមហ៊ុន Waymo បានកើតឡើងស្របពេលដែលប្រទេសចិន ខំប្រឹងជំរុញវិស័យរថយន្តទំនើបៗដែលដំណើរការដោយគ្មានអ្នកបើកបរ ដើម្បីដើរឱ្យទាន់សហរដ្ឋអាមេរិក ក្នុងការប្រកួតប្រជែងអភិវឌ្ឍរថយន្តស្វ័យប្រវត្តិជាសាកល។ 

ការសាកល្បងជិះរថយន្តស្វ័យប្រវត្តិរបស់ក្រុមហ៊ុន Waymo

គួរបញ្ជាក់ថា នៅដើមឆ្នាំនេះ រដ្ឋាភិបាលក្រុងប៉េកាំងបានចេញអាជ្ញាបណ្ណដល់ក្រុមហ៊ុនផលិតរថយន្តជាច្រើន ឱ្យដំណើរការរថយន្តស្វ័យប្រវត្តិសាកល្បងលើផ្លូវថ្នល់ក្នុងក្រុងសៀងហៃ៕

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]