(ភ្នំពេញ)៖ ខណៈមានដំណឹងថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រៀមគម្រោងកោះហៅតារាស្រីសិចស៊ី ទៅធ្វើការព្រមាន ដោយក្នុងនោះក៏មានឈ្មោះតារាសម្តែងសិចស៊ី មិនប្រណីដៃ សេង សូណា ដែលត្រូវកត់ឈ្មោះ នៅបញ្ចីខ្មៅផងនោះ ថ្មីៗនេះក៏ស្រាប់តែសាមីខ្លួន កញ្ញា សេង សូណា បានចេញមុខប្រកាស ជាសាធារណៈនៅលើបណ្តាញសង្គម ហ្វេសប៊ុក អំពីគម្រោងលាឈប់ពីសិល្បៈតែម្តង។

ការចេញមុខប្រកាស បង្ហាញពីចេតនាលាឈប់សិល្បៈ របស់តារាស្រី កញ្ញា សេង សូណា ខាងលើនេះ ត្រូវបានសាមីខ្លួនបញ្ជាក់ហេតុផលថា មកពីគូស្នេហ៍របស់នាង ស្នើឲ្យខ្លួនបញ្ចប់អាជីពសិល្បៈ រួចសាងសុភមង្គលស្នេហា តាមរយៈការបើកមុខជំនួញរកស៊ី លក្ខណៈបែបប្រជាពលរដ្ឋ សាមញ្ញវិញម្តង។

ផ្អែកតាមសំណេរសរសេររៀបរាប់ របស់កញ្ញា សេង សូណា បានលើកឡើងថា «អូនគិតមើលទៅ បើអូនចង់សិចស៊ី បងមិនហាមទេ បងធ្វើតាមចិត្តអូនគ្រប់រឿង តែបងសូមរឿងម្យ៉ាង ពេលរៀបកាហើយ អូនឈប់ពីសិល្បៈខ្មែរទៅ យើងរកស៊ីវិញ វាល្អជាងសិល្បៈឆ្ងាយណាស់អូន។ តើខ្ញុំគួរធ្វើយ៉ាងណា មួយអនាគត មួយទៀតការស្រឡាញ់សិល្បៈ បែបសិចស៊ី?»។

តារាស្រីសិចស៊ីកញ្ញា សេង សូណា បញ្ជាក់ថា «ឆ្ងល់ណាស់ ហេតុអ្វីអ្នកសិល្បៈស្រុកគេ ថតមួយរឿងសល់រាប់ម៉ឺនរាប់លានដុល្លារ ហេតុអីក៏សិល្បៈខ្មែរថតមួយថ្ងៃសល់ដែរ សល់មួយលានភ្នែក នឹងសល់មួយលានស្បួន ធ្វើយ៉ាងមិចទៅ ណប់ចិត្តស្រឡាញ់សិល្បៈខ្មែរ ហើយនិងទោះបីសល់តែប៉ុណ្នឹង ក៏ខ្ញុំសុខចិត្តយកដែរ»។

ថ្វីត្បិតតែបែបនេះ គេពុំទាន់ដឹងទេថា តើអាជីពសិល្បៈរបស់ស្រីស្រស់ សេង សូណា នឹងត្រូវបានលាក់ឈប់ទាំងស្រុង ឬមួយយ៉ាងណានោះឡើយ។ ប៉ុន្តែយ៉ាងណាមិញ នាងក៏អាចប្រឈមនឹងការកោះហៅ ព្រមានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើភាពអវិជ្ជមានស្លៀកពាក់សិចស៊ី ជាបន្តបន្ទាប់នោះ៕

សេង សូណា
សេង សូណា
សេង សូណា

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សេង សូណា