ភ្នំពេញ៖ តារាចម្រៀងស្រីវ័យក្មេងប៉ុន្តែមានទីផ្សារសិល្បៈខ្ពស់ កញ្ញា រ៉េត ស៊ូហ្សាណា បច្ចុប្បន្ននេះ កំពុងតែមមាញឹកខ្លាំងសឹងតែដកខ្លួនមិនរួច ជាមួយនឹងការងារសិល្បៈផង ថែមទាំងកំពុងបន្តការសិក្សាថ្នាក់មហាវិទ្យាល័យថែមទៀតផងដែរ។

យ៉ាងណាមិញ ចាប់តាំងពីតារាចម្រៀងស្រីញញឹមស្រស់រូបនេះ ឈានចូលដល់វ័យ១៨ឆ្នាំ ពេញរូបពេញរាងមក គេសង្កេតឃើញថា ការតុបតែងខ្លួនរបស់នាង រាល់ពេលចូលរួមកម្មវិធីម្តងៗ ក៏មានការផ្លាស់ប្តូរមិនដូចពីមុនផងដែរ។ 

ជាការពិតណាស់ នៅពេលខ្លះគេចាប់អារម្មណ៍ឃើញថា រ៉េត ស៊ូហ្សាណា បានផ្លាស់ប្តូរស្ទាយ៍នៃការស្លៀកពាក់ បែបCuteៗ គួរឲ្យស្រលាញ់ ដោយបែរមកស្លៀកជាឈុតនារីពេញវ័យវិញ ដែលមើលទៅនាងកាន់តែស្រស់ស្អាត និងប្លែកភ្នែកមួយបែប ជាមួយនឹងស្ទាយ៍ថ្មីបែបនារីពេញក្រមុំ ឃើញហើយគួរឲ្យចង់បេតីតែម្តង៕ 

រ៉េត ស៊ូហ្សាណា កាលពីមុន
រ៉េត ស៊ូហ្សាណា កាលពីមុន
រ៉េត ស៊ូហ្សាណា បច្ចុប្បន្ន
រ៉េត ស៊ូហ្សាណា បច្ចុប្បន្ន
រ៉េត ស៊ូហ្សាណា បច្ចុប្បន្ន
រ៉េត ស៊ូហ្សាណា បច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉េត ស៊ូហ្សាណា