ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា តារាសម្ដែង អ្នកនាង ឌុច សោភា បានសម្រេចចិត្តចែកផ្លូវជាមួយនឹងអតីតស្វាមី ក្រោយពីពេលរូបនាងបានសម្រាលកូនបានរយៈពេល១ខែ ដោយហេតុផលមិនចុះសម្រុងជាមួយគ្នា។

យ៉ាងណាមិញ បន្ទាប់ពីតារាស្រីញញឹមស្រស់ អ្នកនាង ឌុច សោភា បានសម្រេចចិត្តលះលែងគ្នាជាមួយអតីតស្វាមីមក នៅក្នុងបន្ទុកគ្រួសារទាំងមូល ត្រូវបានធ្លាក់ទៅលើរូបនាងអស់ ហើយជាពិសេសការ មើលថែទាំកូនប្រុសរបស់នាងផ្ទាល់តែម្ដង។

ជាមួយគ្នានេះដែរ បើទោះបីតារាស្រីរូបនេះ ត្រូវទទួលបន្ទុកមើលថែទាំកូនប្រុសតែម្នាក់ឯងក៏ដោយក្ដី តែអ្នកម្ដាយរូបនេះ មិនដែលធ្វើឲ្យកូនប្រុសរបស់នាងខ្វះភាពកក់ក្ដៅនោះឡើយ ដោយនាងតែងតែដើរតួនាទីជាម្ដាយ និងឳពុក បានយ៉ាងល្អ សម្រាប់កូនប្រុសរបស់នាងផងដែរ។

ទាំងនេះបង្ហាញឲ្យឃើញថា បើទោះបីជាពួកគេមានគ្នាតែពីរនាក់ម្ដាយកូនមែនពិត តែពួកគេក៏អាចស្វែងរកក្ដីសុខ និងសុភមង្គលដ៏ពេញលេញមួយ សម្រាប់គ្នាទៅវិញទៅមកបានដែរ។  

សូមទស្សនាកម្រងរូបភាពខាងក្រោម៖

ឌុច​ សោភា និងកូនប្រុស
ឌុច​ សោភា និងកូនប្រុស
ឌុច​ សោភា និងកូនប្រុស
ឌុច​ សោភា និងកូនប្រុស
ឌុច​ សោភា និងកូនប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌុច សោភា