ចិន៖ កាលពីថ្មីៗនេះ លោក Stephen Chow ដែលអ្នកគាំទ្រខ្មែរស្គាល់ថាជា ទិនហ្វី ត្រូវបានអ្នកគាំទ្រប្រទះឃើញ កំពុងដឹកនាំថតរឿងថ្មី នៅលើទឹកដីសហរដ្ឋអាមេរិក។ ក្នុងនោះដែរ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គេសង្កេតឃើញថា លោក Stephen Chow ពិតជាមានសភាព ស្គមហើយទ្រុឌទ្រោមខ្លាំងមែនទែន ដែលធ្វើឲ្យមហាជនជាច្រើនព្រួយបារម្ភពីស្ថានភាពរបស់លោក។

យ៉ាងណាមិញ អ្នកគាំទ្រជាច្រើនបានគិតថា មូលហេតុដែលលោក Stephen Chow មានសភាពបែបនេះ ប្រហែលជាលោកខំធ្វើការខ្លាំងពេកហើយមើលទៅ។ ក៏ប៉ុន្តែអ្វីៗគឺមិនដូចអ្នកគាំទ្រគិតនោះឡើយ ហើយមូលហេតុដែលធ្វើឲ្យលោកកាន់តែចាស់បែបនេះ គឺដោយសារតែលោកធ្លាប់បរិច្ចាគខួរឆ្អឹងរបស់ខ្លួន ឲ្យទៅអ្នកត្រូវការ ហើយមិនត្រឹមតែប៉ុណ្ណោះ លោកថែមទាំងជួយទ្រទ្រង់ថវិកាអ្នកជំងឺជាច្រើន ដើម្បីជួយពួកគេឲ្យស្វែករកខួរឆ្អឹងដែលត្រូវផងដែរ៕

ទោះជាយ៉ាងណាក្តី ទាំងនេះពិតជាធ្វើឲ្យអ្នកគាំទ្រជាច្រើនរន្ធត់ចិត្តមិនតិចនាក់នោះទេ ក្រោយពីដឹងមូលហេតុពិត របស់លោក Stephen ហើយមហាជនជាច្រើន បានសរសើររូបលោកមិនដាច់ពីមាត់ ព្រោះមិននឹកស្មានថា តារាសម្តែងហុងកុងម្នាក់នេះ មានចិត្តធម៌ដល់ថ្នាក់នេះទាល់តែសោះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Steven Chow
Steven Chow កំពុងដឹកនាំរឿង
Steven Chow កំពុងដឹកនាំរឿង
Steven Chow កំពុងដឹកនាំរឿង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]