ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា តារាកំប្លែងកញ្ញាវ៉ាន់ នីឡា ជាតារាវ័យក្មេងម្នាក់ដែលអាចរកលុយ ដោយខ្លួនឯងតាំងតែពីក្មេង រាល់របស់ប្រើប្រាស់ជាច្រើនសុទ្ធសឹងតែ លុយផ្ទាល់ខ្លួនរបស់នាង។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ តារារូបនេះបានធ្វើការ Update Story នៅក្នុងអ៊ីនស្តារក្រាមរបស់នាង ជាមួយនឹងឡានស៊េរីទំនើបមួយគ្រឿង ពណ៌ស យ៉ាងថ្មីស្រឡាងតែម្តង ធ្វើឲ្យអ្នកគាំទ្រជាច្រើនបានសង្ស័យថា នេះជារថយន្តស៊េរីទំនើបដែលនាងទើបនឹងទិញ។

តែទោះជាយ៉ាងណាក្តី ក៏មិនទាន់ជ្រាបថានេះជាការពិត ឫយ៉ាងណានោះទេ ព្រោះថានាងមិនបានបញ្ជាក់ប្រាប់ឲ្យមហាជនបានដឹង ក៏ប៉ុន្តែបើសិននេះជាឡានថ្មីរបស់នាង ពិតជាសាកសមមែនទែន ដោយសារតែតារាវ័យក្មេងរូបនេះ ខំប្រឹងធ្វើការមិនថាយប់ថ្ងៃនៅក្នុងការងារសិល្បៈទេ នាងក៏មានមុខរបរផ្ទាល់ខ្លួនលក់ដាច់ខ្លាំង រកពេលសម្រាកមិនចង់បាន។

ក្រោយពីបានឃើញដូច្នោះ ក៏បានធ្វើឲ្យអ្នកគាំទ្ររំភើបជំនួសនាងគ្រប់គ្នាតែម្តង ដោយសារនាងនៅក្មេងមែនពិត តែពូកែខ្លាំងមែនទែន។ តែទោះជាយ៉ាងណាក្តី សម្រាប់ព័ត៌មានបន្ទាប់ ថានេះជាការពិតឬយ៉ាងណា ខ្មែរឡូត និងចុះផ្សាយប្រាប់ទៅកាន់ប្រិយមិត្តជាបន្ត ទៀត៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា